ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក៖ មានភ្លៀងធ្លាក់ និងអាកាសធាតុធ្លាក់ត្រជាក់ចាប់ពីថ្ងៃទី១៦ – ២២ ខែធ្នូ ឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ៖ មានភ្លៀងធ្លាក់ និងអាកាសធាតុធ្លាក់ត្រជាក់ចាប់ពីថ្ងៃទី១៦ – ២២ ខែធ្នូ ឆ្នាំ២០២០។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស នៃផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២០

ជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន នឹងរំកិលចុះមកក្រោម ជាមួយនិងខ្យល់មូសុងឦសានបង្កើន ល្បឿនបក់មកលើប្រទេសកម្ពុជា ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២០-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
សម្រាប់ថ្ងៃទី ២១-២២ ខែធ្នូ សីតុណ្ហភាព អប្បបរមា មានពី ១៨-២១ °C និងអតិបរមា មានពី ២៥-២៨ °C។ ទន្ទឹមនោះនៅបណ្តារាជធានី ខេត្តមួយចំនួននៅប៉ែកខាងក្រោម នៅមានភ្លៀងក្នុងកម្រិតខ្សោយទៅមធ្យមនៅថ្ងៃ១៥ និង១៦ ។
២-បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
-សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
សម្រាប់ថ្ងៃទី ២០-២២ ខែធ្នូ សីតុណ្ហភាព អប្បបរមា មានពី ១៧-២០ °C និងអតិបរមា មាន ពី២៥-២៨ °C ។

៣-តំបន់មាត់សមុទ្រ ៖

– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C – សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C
សម្រាប់ថ្ងៃទី ២១-២២ ខែធ្នូ សីតុណ្ហភាព អប្បបរមា មានពី ២០-២២ °C និងអតិបរមា មានពី ២៦-២៩ °C ។ នៅមានភ្លៀងក្នុងកម្រិតខ្សោយទៅមធ្យមនៅថ្ងៃ១៥ និង១៦ ។
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាប ប្រជាពលរដ្ឋ និងជាពិសេស ជាព័ត៌មាន វីរៈកងទ័ព រស់នៅ និងឈរជើងនៅ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សូមយកចិត្តទុកដាក់ ថែរក្សា សុខភាពចំពោះធាតុអាកាសត្រជាក់នេះ ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖