ភ្នំពេញ៖ លោក ដួង តារា រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ បានសំណេរលើផេកថា, ខ្ញុំបាទ ដួង តារា ក្រុមគ្រួសារ និងក្រុមការងារ ព្រមទាំងបងប្អូនប្រជាពលរដ្ឋគោរពស្រឡាញ់សម្តេចទាំងទ្វេ សូមចូលរួមបួងសួងជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ឧត្តមភរិយា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅក្នុងថ្ងៃខួបកំណើតគម្រប់៦៦ឆ្នាំឈានចូល៦៧ឆ្នាំ ។
សូមសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងបុត្រា-បុត្រី ចៅប្រុស-ចៅស្រីជាទីស្រទ្បាញ់ទាំងអស់ជួបតែសុភមង្គលវិបុលសុខគ្រប់ប្រការនិងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ÷ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតទ្បើយ ។
សូមគោរពជូនពរពីខ្ញុំបាទ ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី ព្រមទាំងក្រុមការងារ ៕
ដោយ៖ សិលា