ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តស្ទឹងត្រែង និងមន្ទីរសុខាភិបាលខេត្ត៖ រហូតមកដល់ម៉ោង ៨ៈ៣០ នាទី ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងខេត្តស្ទឹងត្រែង គ្មានអ្នកណាម្នាក់កើតជំងឺកូវីដ-១៩ ទេ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ សេចក្តីប្រកាសព័ត៌មានរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែង ស្តីពីស្ថានភាពជំងឺកូវីដ-១៩ (CoVID-19 )នៅក្នុងខេត្តស្ទឹងត្រែង។

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែង មានកិត្តិយស សូមជម្រាបជូន ដល់សាធារណៈជនទាំងអស់ អោយបានជ្រាបថា  ក្នុងព្រឹត្តិការណ៍ថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារឆ្លើយតបបន្ទាន់របស់មន្ទីរសុខា ភិបាលនៃរដ្ឋបាលខេត្ត បានយកសំណាក ចំនួន ៣២ នាក់ ក្នុងនោះមាន៖ វត្ថុវិភាគ ដើម្បីពិនិត្យរកជំងឺកូវីដ -១៩ សរុបមានចំនួន ១១១នាក់ ស្រ្តីមានចំនួន៣២នាក់ ក្នុងនោះមាន៖

– ការពិនិត្យសំណាកលើកទី៣ មានចំនួន ៩១ នាក់ ស្រ្តីមានចំនួន ៣២នាក់។

– ការពិនិត្យសំណាកលើកទី២ មានចំនួន ២០ នាក់ ស្រ្តីមានចំនួន ០០នាក់។

ក្រុមការងារឆ្លើយតបបន្ទាន់បានធ្វើការតាមដាន ត្រួតពិនិត្យសុខភាព ព្រមទាំងយកសំណាកវត្ថុវិភាគ ទៅធ្វើ ការវិភាគ នៅឯវិទ្យាស្ថានប៉ាស្ទ័រភ្នំពេញ ហើយមកដល់ត្រឹមម៉ោង ៨ៈ៣០ នាទី ព្រឹក ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ២០២០ លទ្ធផលវិភាគរបស់វិទ្យាស្ថានប៉ាស្ទ័រភ្នំពេញបានបញ្ជាក់ថា៖ អ្នកទាំង ១១១ នាក់ មិនមានផ្ទុកជំងកូវីដ-១៩ ។ មន្ទីរសុខាភិបាលខេត្ត សូមធ្វើការណែនាំបន្ត ជូនដល់ លោក -លោកស្រី ចំនួន ២០ នាក់ ដែលបានពិនិត្យ សំណាកលើកទី២ ហើយ ត្រូវបន្តនៅដាច់ដោយឡែករហូតដល់១៤ ថ្ងៃ និងត្រូវយកសំណាកលើកទី៣ ម្តងទៀត។

មន្ទីរសុខាភិបាលខេត្ត សូមបញ្ជាក់ថា រហូតមកដល់ម៉ោង ៨ៈ៣០ នាទី ព្រឹក ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ២០២០ នៅក្នុងខេត្តស្ទឹងត្រែង គ្មានអ្នកណាម្នាក់កើតជំងឺកូវីដ-១៩  ទេ ។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត សូមធ្វើការអំពាវនាវយ៉ាងទទូច ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបន្តចូលរួមផ្សព្វផ្សាយ និងអនុវត្តអោយបាន នូវវិធានការចាំបាច់ លើការបង្ការការចម្លងជំងឺកូវីដ-១៩ ប្រកបដោយការប្រុងប្រយ័ត្នខ្ពស់បំផុត និងបញ្ចៀសបាននូវ គ្រោះថ្នាក់ដល់សុខភាព និងអាយុជីវិតរបស់ក្រុមគ្រួសារយើងទាំងអស់គ្នា ។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋណាម្នាក់ មានចម្ងល់ ឬក៏មានបញ្ហាសុខភាពផ្ទាល់ខ្លួន ដែលទាក់ទងនឹងជំងឺ កូវីដ-១៩។ សូមមេត្តាប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យខេត្ត ដែលនៅជិតបំផុត ឬក៏អាច សាកសួរព័ត៌មានលម្អិតមកក្រុមការងារឆ្លើយតបបន្ទាន់តាមទូរស័ព្ទលេខ០១៧ ៧៧៨ ០០០ .០៨៨៨ ៧៧៨ ០០០ ០៧១៦ ៨៩៨ ៩៣៩.០៧១៦ ៧៦២ ៣២៣.០៩៧២ ៦៣០ ៥៦៤ ឬ លេខ ១១៥ ដោយឥតគិតថ្លៃ ៕

ដោយ៖ សិលា


ចែករំលែក៖