ព័ត៌មានទាន់ហេតុការណ៍៖

សុន្ទរកថាដំបូងបង្អស់របស់លោកបៃឌិន ក្នុងនាមជាប្រធានាធិបតីជាប់ឆ្នោតថ្មី

ចែករំលែក៖

ក្រោយពេល តំណាងម្ចាស់ឆ្នោត អាមេរិក បញ្ជាក់ពីការទទួលបានជ័យជម្នះ លោកបៃឌិន បានបញ្ជាក់ថា​« ជាថ្មីម្តងទៀត ​ អំណាចនៃច្បាប់ រដ្ឋធម្មនុញ្ញ និងចក្ខុវិស័យរបស់ពលរដ្ឋ ជាអ្នកឈ្នះ​។ ប្រជាធិបតេយ្យ​រឹងមាំ ខ្លាំងក្លា។
លោកបៃឌិន បានលើកឡើងទាំងក្តីរីករាយថាលោកស្រីKamala Harris ទទួលបានសន្លឹកឆ្នោតគាំទ្រខ្ពស់បំផុតមិនធ្លាប់មាន ក្នុងប្រវត្តិសាស្រ្តអាមេរិក។ លោកបៃឌិនបានប្រកាសថា​«​លោកស្រី Kamala Harris និងខ្ញុំ​ទទួលបានការគាំទ្រ ដល់ទៅ​៣០៦កៅអីតំណាង​ ច្រើនជាង ចំនួនកំណត់​ដែលមានតែ​២៧០ប៉ុណ្ណោះ »។
លោកបៃឌិនបន្តទៀតថា​ « ក្រុមការងាររបស់លោកត្រាំ​បានបង្កឧបសគ្គជាច្រើន ទាមទាររាប់សន្លឹកឆ្នោតឡើងវិញ​ជាច្រើនលើក ដោលទ្ធផលនៅតែដដែល»។ ជាមួយគ្នានេះប្រធានាធិបតីជាប់ឆ្នោតថ្មីបានអំពាវនាវដល់លោកត្រាំ គោរព​លទ្ធផលបោះឆ្នោត​ ដោយការយកឈ្នះរបស់លោកច្រើនជាងលោកត្រាំកាលពីឆ្នាំ​២០១៦ទៅទៀត។
លោកបៃឌិនបន្តទៀតថា«ដល់ពេលដែលយើងត្រូវតែសាមគ្គីគ្នា​ ផ្សះផ្សាបញ្ចប់រាល់បញ្ហាប្រឈមមុខ​នយោបាយផ្ទៃក្នុង»។
លោកបៃឌិន បន្តទៀតថា «តុលាការកំពូល​ក៏បានផ្តល់សញ្ញាច្បាស់លាស់ដល់ប្រធានាធិបតីដូណាល់ត្រាំ​​ ថា​និងមិនចូលរួមនៅក្នុងសកម្មភាព​ មិនធ្លាប់មាន​ចំពោះលទ្ធិប្រជាធិបតេយ្យរបស់យើងឡើយ»។
ចុងបញ្ចប់នៃសុន្ទរកថា លោកបៃឌិនបានអរគុណដល់ពលរដ្ឋអាមេរិក ហើយបួងសួងដល់ព្រះជាម្ចាស់ជួយការពារយើងទាំងអស់គ្នា ដើម្បីការពារប្រជាធិបតេយ្យ របស់អាមេរិក៕

ដោយ៖ធី រីណា

រូបថត៖ABC News

 


ចែករំលែក៖