ព័ត៌មានទាន់ហេតុការណ៍៖

លិខិតជូនពរ របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសប្រារព្ធពិធីខួបកំណើតគម្រប់ ៦៦ ឈានចូល ៦៧ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ លិខិតជូនពរ របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាទីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុត!
ក្នុងឱកាសប្រារព្ធពិធីខួបកំណើតគម្រប់ ៦៦ ឈានចូល ៦៧ឆ្នាំ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ខ្ញុំ និងភរិយា មានសេចក្តីសោមនស្សរីករាយឥតឧបមា សូមសំដែងនូវអំណរសាទរ និងប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គលមហាប្រសើរជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីដឹកនាំការងារកាកបាទក្រហមកម្ពុជាឲ្យទទួលបានជោគជ័យជាបន្តបន្ទាប់បន្ថែមទៀត។

ខ្ញុំ និងភរិយា សូមកោតសរសើរដោយស្មោះចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាកុលធីតាដ៏ឆ្នើមមួយរូប ដែលជាអ្នកដឹកនាំពោពេញទៅដោយគុណធម៌ និងគំរូវីរភាពល្បីល្បាញ ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ ក្នុង ភារកិច្ចមនុស្សធម៌ដឹកនាំកាកបាទក្រហមកម្ពុជា រហូតទទួលបានជោគជ័យធំធេងជាបន្តបន្ទាប់ ដើម្បីបម្រើឧត្តម ប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជនគ្រប់កាលៈទេសៈ។

ជាថ្មីម្តងទៀត ខ្ញុំ និងភរិយា សូមប្រសិទ្ធិពរបវរមហាប្រសើរជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេច តេជោ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលនូវការស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅអំពីខ្ញុំ៕

ដោយ៖ សិលា


ចែករំលែក៖