ព័ត៌មានទាន់ហេតុការណ៍៖

បើលោកអ្នកមិនចង់ឲ្យហ្វេសប៊ុក Block ចោលនោះទេ ហាម Comment ដាច់ខាតនូវពាក្យមួយឃ្លានេះ

ចែករំលែក៖

បច្ចេកវិទ្យា៖ បច្ចុប្បន្ននេះ មនុស្សយើងជាច្រើនបាននិងកំពុងប្រើបណ្តាញសង្គម Facebook ដើម្បីចែករំលែកបទពិសោធន៍របស់ពួកគេ, ដោយភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ក៏ដូចជាកសាងសហគមន៍នានាផងដែរ។ មិនតែប៉ុណ្ណោះ Facebook ក៏ជាកន្លែងដែលមនុស្សមានអារម្មណ៍ថា មានសិទ្ធិអំណាចក្នុងការប្រាស្រ័យទាក់ទង ហើយ Facebook យកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការការពារការរំលោភបំពានផ្សេងៗ នៅលើបណ្តាញសង្គមរបស់ខ្លួន។ ដូច្នេះហើយបានជា Facebook ច្បាប់ Community Standards ដែលបញ្ជាក់ពីអ្វីដែលមិនត្រូវបានអនុញ្ញាតឲ្យធ្វើនៅលើនោះ។

ជាក់ស្តែង ទង្វើមួយចំនួន ក៏ដូចជាពាក្យពេជន៍ខ្លះ ត្រូវបាន Facebook ហាមឃាត់មិនឲ្យមានលើបណ្តាញសង្គមរបស់ខ្លួនដោយ ផ្អែកតាមមូលហេតុដូចជា គោរពសិទ្ធិអ្នកដទៃ និងលុបបំបាត់ការរំលោភបំពានផ្សេងៗ។ ក្នុងនោះ ប្រសិនបើអ្នកហ៊ាន Comment ពាក្យ “Send Nude” (ដែលមានន័យចង់ឲ្យគេផ្ញើរូបអាក្រាតឲ្យអ្នក) នោះ Facebook នឹងលុបវាចោលដោយស្វ័យប្រវត្តិ ហើយលោតសារព្រមានអ្នកភ្លាមៗថា នឹងBlock គណនីរបស់អ្នក ប្រសិនបើនៅតែហ៊ានធ្វើវាម្តងទៀត។

ជាមួយគ្នានេះ ចំពោះទង្វើខុសឆ្គង​​មួយចំនួនដែលអាចឈានដល់ការបិទទំព័រ(Page) និងគណនី (Account) ដែលអ្នកមិនគួរបង្ហោះលើ​ Facebook មានដូចជាខាងក្រោម៖

ទី១៖ រូប​​ភាពអាក្រាត​​របស់កុមារសូម្បីតែរូបដែលបង្ហោះដោយឪពុកម្ដាយ

ទី២៖ រូបភាពបង្ហាញពីដើមទ្រូងនារីដែលគ្មានការបិទបាំង​ (ប៉ុន្តែមានការលើកលែងចំពោះការ​​ផ្សព្វផ្សាយពីយុទ្ធនាការ ការបំបៅដោះទារក)

ទី៣៖ ការបង្ហោះសារដែលចេញមុខនិយាយថា​​ជនរងគ្រោះនៃសោកនាដកម្មណាមួយជាមនុស្សកុហកបន្លំខ្លួន​​ធ្វើជាជនរងគ្រោះ

ទី៤៖ ការបង្ហោះសារសារភាពទោសឧក្រិដ្ឋកម្មរបស់ខ្លួន

ចង់ទិញ លក់គ្រឿងញៀនថ្នាំមិនស្របច្បាប់ដទៃទៀត

ទី៥៖ ការបង្ហោះសារវាយប្រហារនរណាម្នាក់

​​​​ទី៦៖ រូបភាពគូថដែលគ្មានអ្វីបិតបាំងនិងសារ​​ដែល​​ញុះញង់ឲ្យមានការ​​ប្រើហិង្សាព្រោះតែលទ្ធផលនៃការបោះឆ្នោត៕


ចែករំលែក៖