កីឡាការិនីវាយកូនហ្គោលលំដាប់លេខ៩៤ពិភពលោក A-Lim Kim បានឈ្នះពានរង្វាន់ធំដំបូងរបស់នាងជាមួយនឹងការប្រកួតផ្តាច់ព្រ័ត្រដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅកម្មវិធី US Women’s Open ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC Sport កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញ។
កីឡាការិនី A-Lim Kim វ័យ២៥ឆ្នាំបានចាប់ផ្តើមប្រកួតដោយតាមពីក្រោយកីឡាការិនី Hinako Shibuno ប៉ុន្តែបានយកឈ្នះវិញរហូតដល់៦៧ដងក្នុងចំណោមការប្រកួត៣ជើង។ កីឡាការិនីកូរ៉េខាងត្បូងរូបនេះបានបង្ហាញខ្លួនជាលើកដំបូងក្នុងព្រឹត្តិការណ៍ US Women’s Open របស់នាងនៅ Houston ហើយនេះគ្រាន់តែជាជ័យជំនះជំនាញទី៣របស់នាងប៉ុណ្ណោះ។
ចំណែកកីឡាការិនីលំដាប់ទី១ពិភពលោក Ko Jin-young និងកីឡាការិនីអាមេរិក Amy Olson ទទួលបានចំណាត់ថ្នាក់លេខ២។ការប្រកួតត្រូវបានបញ្ចប់កាលពីថ្ងៃអង្គារបន្ទាប់ពីមានភ្លៀងធ្លាក់បង្ខំឱ្យលេងត្រូវបោះបង់ចោលការប្រកួត ។
កីឡាការិនី A-Lim Kim បានជាប់កំណត់ត្រាសម្រាប់ការវិលជុំចុងក្រោយដ៏ធំបំផុតនៅកម្មវិធី US Open របស់សហរដ្ឋអាមេរិកដែលបានក្លាយជាកីឡាការិនី៧ក្នុងការឈ្នះ៥ដង និងជាលើកទី១ចាប់តាំងពីកីឡាការិនី Annika Sorenstam ធ្វើបានក្នុងឆ្នាំ១៩៩៥ ៕ដោយ៖ភារៈ