ខេត្តព្រះសីហនុ៖ សមត្ថកិច្ចខេត្តព្រះសីហនុបានឃាត់ខ្លួនជនជាតិចិនម្នាក់យកបាយឱ្យភ្ញៀវកំពុងធ្វើចត្តាឡីស័កស្រាប់តែឆែកឃើញមានថ្នាំញៀន។ការឃាត់ខ្លួននេះធ្វើឡើងនៅព្រលប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅកាស៊ីណូមួយឈ្មោះ ដៅឃ្វី ខូ ក្នុងបន្ទប់លេខ ៦៣៦ តែត្រូវបានសមត្ថកិច្ចប្រចាំការនៅទីនោះបានត្រួតពិនិត្យឃើញមានថ្នាំញៀនចំនួន ២កញ្ចប់ គឺឆែករកឃើញនៅក្នុងក្រដាសជូតមាត់១កញ្ចប់ និង១កញ្ចប់ទៀតនៅក្នុងបារី។
សមត្ថកិច្ចបានឲ្យដឹងថា មានជនជាតិចិនម្នាក់បានបើករថយន្ត១គ្រឿងម៉ាក អាល់ហ្វាដ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AR-3377 យកបាយទៅឱ្យភ្ញៀវស្រីចំនួន២នាក់ដែលកំពុងធ្វើចត្តាឡីស័កនៅកាស៊ីណូមួយឈ្មោះ ដៅឃ្វី ខូ ក្នុងបន្ទប់លេខ ៦៣៦ តែត្រូវបានសមត្ថកិច្ចប្រចាំការនៅទីនោះបានត្រួតពិនិត្យឃើញមានថ្នាំញៀនចំនួន ២កញ្ចប់ ក្នុងនោះនៅក្នុងក្រដាសជូតមាត់ ១កញ្ចប់ និង១កញ្ចប់ទៀតនៅក្នុងកញ្ចប់បារី។
បច្ចុប្បន្នជនសង្ស័យ និងវត្តុតាងបានប្រគល់ទៅឱ្យកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុហើយ ដើម្បីចាត់ការតាមច្បាប់៕ជ្រោយពេជ្រ