ព័ត៌មានទាន់ហេតុការណ៍៖

សូមឱ្យស្មារតីនៃការស្រលាញ់ ចេះជួយគ្នា ស្ថិតនៅគង់វង្សក្នុងដួងចិត្តប្រជាពលរដ្ឋខ្មែរជានិច្ច

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ ក្រោមការដឹកនាំផ្ទាល់របស់លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានថ្លែងអំណរគុណជូនចំពោះ សប្បុរសជនទាំងអស់ដែលមានទឹកចិត្តចូលរួមសកម្មភាពមនុស្សធម៌ជាមួយនឹងរាជរដ្ឋាភិបាលសម្រាប់ទិញវ៉ាក់សាំងការពារកូវីដ-១៩ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈសមាគមTYDA ដោយស្របតាមគោលការណ៍ស្ម័គ្រចិត្ត ទោះបីការបរិច្ចាគរួមមានសម្ភារៈ ឬថវិកាមានទៅតាមធនធានតិចក្តី ច្រើនក្តី នៅតែប្រៀបមិនបានពីទំហំទឹកចិត្តដែលមាន ដោយបានបង្ហាញពីការមានសន្តានចិត្តល្អ ចេះរួមគ្នា ចេះជួយគ្នា ដោយមានសេចក្តីអំណរសប្បាយចិត្ត រួមទាំងស្មារតីថែរក្សា ការពារ សុខសន្តិភាពផង។

សូមបញ្ជាក់ថា៖មិនមានករណីវិជ្ជមានកូវីដ-១៩ ថ្មីនៅកម្ពុជានោះទេ មានតែករណីព្យាបាលជាសះស្បើយអ្នកជំងឺចំនួន ៧នាក់ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។ 

ក្រសួងបានចេញបញ្ជាក់ថា៖  អ្នកជាសះស្បើយជំងឺកូវីដ-១៩ ចំនួន៧នាក់នោះមាន៥នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» និង២នាក់ជាអ្នកធ្វើដំណើរមកពីប្រទេស៕

ដោយ៖ សិលា


ចែករំលែក៖