ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអប់រំ៖ លទ្ធផលនៃការប្រឡងឌីផ្លូម បាក់ឌុប ឆ្នាំ២០១៩-២០២០ ជាប់ជាស្ថាពរ ចំពោះ “បេក្ខជនទាំងអស់ ដែលបានចុះឈ្មោះប្រឡង” ដោយគ្មានការកំណត់និទ្ទេស

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បានចេញលិខិតជូនដំណឹង ស្ដីពី លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៩-២០២០។

លោករដ្ឋមន្ត្រីបានថ្លែងថា៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ ឆ្នាំសិក្សា ២០១៩-២០២០ ក្រសួងអប់រំ យុវជន និងកីឡាកំណត់ឱ្យ “ជាប់ជាស្ថាពរ ចំពោះ “បេក្ខជនទាំងអស់ ដែលបានចុះឈ្មោះប្រឡង” ដោយគ្មានការកំណត់និទ្ទេស ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្សគ្រប់រូប មេត្តាជ្រាបជាព័ត៌មាន៕

 

ដោយ៖សិលា


ចែករំលែក៖