ព័ត៌មានទាន់ហេតុការណ៍៖

ការិយាល័យអភិបាលក្រុងប៉ារីសរងការពិន័យដោយតែងតាំងមន្ត្រីស្រីច្រើនពេក

ចែករំលែក៖

សារព័ត៌មាន TASS បានដកស្រង់សម្តីមន្ត្រីទីក្រុងប៉ារីស លោកស្រីAnne Hidalgo ដែលបានឲ្យដឹងថា ការិយាល័យអភិបាលក្រុងរងការពិន័យជាប្រាក់​៩ម៉ឺនអឺរ៉ូ​ ដោយសារតែបានតែងតាំងស្ត្រី ច្រើនជាងបុរសកាន់តំណែង​ជាន់ខ្ពស់ដឹកនាំក្នុងទីក្រុង។
តាមច្បាប់របស់បារាំង​ ​ចំនួនស្ត្រី​​តែងតាំងកាន់តំណែងនៅក្នុងស្ថាប័ននីមួយៗ ខ្ពស់បំផុត​៤០ភាគរយ ​ហើយបារាំងកំពុងតែឆ្ពោះទៅស្មើភាពគ្នាបុរសនិងស្ត្រីកាន់តំណែង​ក្នុងស្ថាប័នរដ្ឋ។ កាលពីឆ្នាំ​២០១៨ ទីក្រុងប៉ារីស​បានតែងតាំង​​ស្ត្រី​១១នាក់ បុរសតែ​៥នាក់ប៉ុណ្ណោះ​​​ជាថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងទីក្រុង ធ្វើឲ្យចំនួនស្ត្រីឡើងដល់ទៅ​៦៩ភាគរយ​។
អភិបាលក្រុងប៉ារីស លោកស្រី Anne Hidalgo បានប្រកាសកាលពីថ្ងៃទី​១៥ខែធ្នូថា ការផាកពិន័យខាងលើគឺជារឿងអត់ន័យ ហើយលោកស្រីនឹងស្នើឲ្យមានស្ត្រី​កាន់តំណែងកាន់តែច្រើនជាងនេះទៀត។
នៅក្នុងឆ្នាំ​២០១៩ ច្បាប់បារាំង​​បានអនុម័តឲ្យមានស្ត្រីបម្រើការ​ក្នុងថ្នាក់ដឹកនាំ​តែ​៤០ភាគរយប៉ុណ្ណោះ។ ​លោកស្រីHidalgo ជាស្ត្រីដំបូងក្លាយជាអភិបាលក្រុងប៉ារីសនៅឆ្នាំ​២០១៤ ។ មុនពេលក្លាយជាអភិបាលក្រុងលោកស្រីកាន់តំណែងជាអភិបាលក្រុងរង​រយៈពេល​១៣ឆ្នាំ ។ លោកស្រីទទួលបានការបោះឆ្នោតគាំទ្រឲ្យកាន់តំណែងអភិបាលក្រុង នៅក្នុងការបោះឆ្នោតកាលពីខែមិថុនា ឆ្នាំ​២០២០៕ដោយ៖ធី រីណា

រូបភាព៖AP


ចែករំលែក៖