ព័ត៌មានទាន់ហេតុការណ៍៖

តើអាចទៅរួចដែរទេ ដែលលោកត្រាំ ប្រើច្បាប់អាជ្ញាសឹកដាក់ប្រទេសក្នុងគ្រាអាសន្នដើម្បីបោះឆ្នោតឡើងវិញ?

ចែករំលែក៖

នៅពេលនេះប្រធានគណបក្សសាធារណរដ្ឋ បានប្រកាសទទួលស្គាល់​លទ្ធផលបោះឆ្នោត​ ហើយ គឺលោកបៃឌិនជាអ្នកឈ្នះ​។ ប៉ុន្តែប្រធានាធិបតីដូណាល់ ត្រាំ វិញបញ្ជាក់ថា វាឆាប់ពេកហើយដែលទទួលស្គាល់លទ្ធផល​នោះ។
នៅពេលនេះដែរ សមាជិកព្រឹទ្ធសភា ដែលជាអភិបាលរដ្ឋ Virginia លោកស្រី Amanda Chase បានស្នើដល់ប្រធានាធិបតីដូណាល់ ត្រាំអនុម័តច្បាប់អាជ្ញាសឹកដាក់ប្រទេសក្នុងគ្រាអាសន្ន​ដើម្បីរៀបចំការបោះឆ្នោតដោយយុត្តិធម៌ថ្មីមួយ។
លោកស្រីAmanda Chase បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី​១៥ខែធ្នូថា «យើងអាចទទួលយកបាននូវការបោះឆ្នោត​ដោយយុត្តិធម៌​ ហើយការបន្លំដើម្បីឈ្នះ​គឺមិនអាចទៅរួចឡើយ ។ រឿងរ៉ាវមិនទាន់បញ្ចប់នៅឡើយទេ»។
លោកស្រីAmanda Chase បញ្ជាក់ទៀតថា «ជាភព្វសំណាង ដែលប្រធានាធិបតីដូណាល់ ត្រាំ ជាមនុស្សរឹងមាំ​មិនព្រមចុះចាញ់។ ដូច្នេះលោកត្រាំគួរតែប្រកាសប្រើច្បាប់អាជ្ញាសឹកដើម្បីរៀបចំការបោះឆ្នោត​ដោយយុត្តិធម៌។
ជាមួយគ្នានេះដែរ លោក Michael Flynn អតីតទីប្រឹក្សាសន្តិសុខ​ របស់លោកត្រាំ ក៏បានស្នើឲ្យប្រើច្បាប់អាជ្ញាសឹកដើម្បីរៀបចំបោះឆ្នោតឡើងវិញដែរ។
ប៉ុន្តែក្តីសង្ឃឹម​របស់លោកត្រាំ មិនមានច្រើនទៀតឡើយដោយសារតែ ប្រធានគណបក្សសាធារណរដ្ឋ លោក​Mitch McConnell បានប្រកាសទទួលស្គាល់លោក​បៃឌិនជាអ្នកឈ្នះក្នុងការបោះឆ្នោតឆ្នាំ​២០២០។ លោក​Mitch McConnell នឹងអំពាវនាវដល់បណ្តាសមាជិកគណបក្សសាធារណរដ្ឋទាំងអស់មិនត្រូវធ្វើឲ្យរំាងស្ទះដំណើរការរៀបចំរដ្ឋាភិបាលថ្មីនោះឡើយ។ នៅពេលនេះ ស្ថាប័នសំខាន់ៗនៅអាមេរិក បានទទួលស្គាល់លទ្ធផលបោះឆ្នោតជាផ្លូវការ​ហើយ ដូច្នេះ​លោកត្រាំ​ពិបាកក្នុងការអនុម័តប្រើច្បាប់អាជ្ញាសឹក ក្នុងស្ថានភាពបែបនេះណាស់៕

ដោយ៖ធី រីណា

រូបភាព៖ Elijah Nouvelage/REUTERS


ចែករំលែក៖