ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមហាផ្ទៃ និងក្រសួងបរិស្ថាន ចេញសេចក្ដីប្រកាសអន្តរក្រសួងស្ដីពីការកែសម្រួល និងបន្ថែមសមាសភាពក្រុមការងារដើម្បីពិនិត្យ និងដាក់បញ្ចូលវិធានការអនាម័យ និងបរិស្ថាន

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសអន្តរក្រសួងជាមួយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្ដីពីការកែសម្រួល និងបន្ថែមសមាសភាពក្រុមការងារដើម្បីពិនិត្យ និងដាក់បញ្ចូលវិធានការអនាម័យ និងបរិស្ថានទៅក្នុងលក្ខណៈសម្បត្តិនៃគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។

ក្នុងនោះ១.ត្រូវបានកែសម្រួល និងបន្ថែមសមាសភាពក្រុមការងារដើម្បីពិនិត្យ និងដាក់វិធានការអនាម័យ និង បរិស្ថាន ទៅក្នុងលក្ខណសម្បត្តិនៃគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ផ្អែកតាមប្រកាសអន្តរក្រសួងរវាង ក្រសួងមហាផ្ទៃ និងក្រសួងបរិស្ថាន លេខ ៤៧១៣ ប្រក ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ដែលមានដូចខាងក្រោម,

 ១.  នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគ

របាលជាតិ ជា អនុប្រធាន។

២.  ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ជាសមាជិក

៣-លោក ឧត្តមសេនីយ៍ទោ អ៊ុក សំណាង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអគ្គស្នងការដ្ឋានគរបាលជាតិជា សមាជិក។ 

អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ គ្រប់អគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ គ្រប់ អគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងបរិស្ថាន និងសាមុីខ្លួនដូចមានចែងក្នុងប្រការ ប្រកាសអន្តរក្រសួងនេះចាប់អនុវត្តចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ៖ សិលា


ចែករំលែក៖