ភ្នំពេញ ៖ មានករណីហិង្សាបង្កឡើងដោយ បុរសម្នាក់បានវាយធ្វើបាប និងចាប់អូសស្ត្រីម្នាក់ដូចសត្វធាតុ តាមផ្លូវសាធារណៈ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនោះ ក៏បានធ្វើការរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម ចុះជួយអន្តរាគមន៍កាលពី វេលាម៉ោង៥និង១០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ នៅលេីកំណាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចមុខក្រុមហ៊ុនឆ្នោត(នាគនាំសំណាង) ដែលស្ថិតក្នុងភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ករណីនេះ មិនដឹងជារឿងជម្លោះក្នុងក្រុមគ្រួសារ ឬស្នេហា ប្រចណ្ឌ ក្នុងរូបភាពណាទេ។ ខណ: ទាំងប្រជាពលរដ្ឋ សាក្សីនៅកន្លែងកើតហេតុ សមត្ថកិច្ច មិនទាន់ដឹងពីមូលហេតុនេះ។
អំពើហិង្សា ដែលបង្កឡើងដោយបុរសខាងលើ គេពុំទាន់ដឹង ពីអត្តសញ្ញាណ ជនបង្កជាបុរស នឹងស្ត្រីរងគ្រោះ នោះនៅឡើយទេ។ ចាំទទួលបានព័ត៌មានលម្អិត អង្គភាព នគរដ្រេហ្គន នឹងផ្សាយបន្តជូន នៅពេលក្រោយ៕
ដោយ៖សិលា