ព័ត៌មានទាន់ហេតុការណ៍៖

អតីតប្រធានក្រុម Williams នៅ Formula 1 មានសុខភាពល្អឡើងវិញ តែស្ថិតក្នុងមន្ទីរពេទ្យនៅឡើយ

ចែករំលែក៖

សារព័ត៌មាន BBC Sport បានចុះផ្សាយកាលពីថ្ងៃទី១៦ ធ្នូម្សិលមិញថា លោក Sir Frank Williams ដែលបានកសាងក្រុមប្រណាំងរថយន្តWilliams ឲ្យក្លាយជាក្រុមមួយដែលទទួលបានជោគជ័យបំផុតក្នុងព្រឹត្តិការណ៍ Formula 1ស្ថិតក្នុងស្ថានភាពសុខភាពល្អឡើងវិញបន្ទាប់ពីចូលមន្ទីរពេទ្យ។ ប៉ុន្តែលោកកំពុងតែស្ថិតក្នុងមន្ទីរពេទ្យនៅឡើយ ដោយដោយគ្រូពេទ្យនៅបន្តតាមដានសុខភាពរបស់លោក។

លោក Sir Frank Williams មានវ័យ៧៨ឆ្នាំ និងកូនស្រីរបស់លោកឈ្មោះ Claire បានចាកចេញពីក្រុម Williams កាលពីដើមឆ្នាំនេះបន្ទាប់ពីការលក់ភាគហ៊ុនរបស់ខ្លួនទៅឱ្យវិនិយោគិនអាមេរិក។

សេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា ស្ថានភាពសុខភាពរបស់លោក Sir Frank Williams គឺជាបញ្ហាឯកជន ដូច្នេះក្រុមគ្រួសារនឹងមិនបង្ហាញព័ត៌មានលំអិតបន្ថែមទៀតទេនៅពេលនេះនោះទេ

អតីតប្រធានក្រុម Williams រូបនេះបានចំណាយពេលនៅមន្ទីរពេទ្យដោយសារជំងឺរលាកសួតតាំងពីឆ្នាំ២០១៦មកម្ល៉េះ ដោយគាត់បានប្រើរទេះរុញចាប់តាំងពីគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសបារាំងក្នុងឆ្នាំ ១៩៨៦ក្នុងអំឡុងពេលរបស់គាត់នៅធ្វើជាប្រធាន ក្រុម Williams បានឈ្នះជើងឯកជាអ្នកជំនួយការនាក់ និងតំណែងជាអ្នកបើកបរ៧នាក់ ដោយបានឈរកំពូលតារាងក្នុងព្រឹត្តិការណ៍ Formula 1 ជាច្រើនកម្មវិធីនៅទសវត្សឆ្នាំ១៩៨០ និងឆ្នា១៩៩០ ដោយ៖ភារៈ


ចែករំលែក៖