កីឡាករ Memphis Depay កំពុងតែគិតអំពីការរំពឹងទុកនៃការឈ្នះនៅក្នុងក្រុម Lyon ចំពេលមានការស្នើសុំទិញរូបគេពីក្លិប Paris Saint-Germain និងប្រជែង Barcelona សម្រាប់ការចុះហត្ថលេខានៅខែមករាខាងមុខ។ នេះបើតាមការចុះផ្សាយរបស់ Soccer News នៅរសៀលថ្ងៃទី១៦ ខែធ្នូម្សិលមិញ។
កីឡាករវ័យ២៦ឆ្នាំនេះផុតកុងត្រាជាមួយ Lyon នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយកំពុងមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅលេងនៅ Barcelona ចាប់តាំងពីអតីតគ្រូបង្វឹកសញ្ជាតិហុល្លង់ Ronald Koemanចូលកាន់តំណែងនៅរដូវកាលចុងក្រោយនេះ។
កីឡាកររូបនេះរកគ្រាប់បាល់៦គ្រាប់ក្នុង១៤ប្រកួត នៅលីគកំពូលបារាំងក្នុងរដូវកាលនេះ ហើយបើយោងតាមគេហទំព័របារាំង Le Parisien បានឲ្យដឹងថា PSG ចង់ឲ្យកីឡាករសញ្ជាតិហុល្លង់រូបនេះចាប់ដៃគូជាមួយ Neymar និង Kylian Mbappe នៅឆ្នាំ២០២១ខាងមុខផងដែរ ។
កាលពីពេលថ្មីៗនេះ Depay បានណែនាំថា គាត់បានបើកចំហដើម្បីជួបជុំជាមួយលោក Koeman នៅឯ Camp Nou ប៉ុន្តែបានសាកសួរអំពីអនាគតរបស់គាត់នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថាគាត់សប្បាយរីករាយនៅក្លិបបច្ចុប្បន្ននេះបើសិនជាក្លិបបន្តកុងត្រាថ្មី។
កីឡាកររូបនេះបាននិយាយថា “និយាយដោយស្មោះត្រង់យើងមានក្រុមដ៏អស្ចារ្យមួយនៅទីនេះ។ ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងនៅឆ្នាំក្រោយនោះទេ។ ខ្ញុំជាកីឡាករ Lyon ហើយខ្ញុំនៅទីនេះដើម្បីឈ្នះការប្រកួត ដែលនេះជាគោលដៅសំខាន់របស់ខ្ញុំ។ ប្រសិនបើខ្ញុំចាប់ផ្តើមគិតអំពីអនាគតរបស់ខ្ញុំ ខ្ញុំអាចនឹងបាត់បង់ការផ្តោតអារម្មណ៍។ ១០០ភាគរយគឺខ្ញុំនៅជាមួយLyon ហើយអ្វីដែលនឹងកើតឡើងនាពេលអនាគតយើងនឹងឃើញ” ។
កីឡាករ Depay បានចាប់ផ្តើមអាជីពឡើងវិញចាប់តាំងពីបានចូលរួមជាមួយក្រុម Lyon ពីក្រុម Manchester United កាលពីខែមករា ឆ្នាំ២០១៧ ដោយស៊ុតបញ្ចូលទី៤៩គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុត៣៦ដងក្នុងការបង្ហាញខ្លួន១១៥លើកនៅលីគកំពូលបារាំង។ Depay រកគ្រាប់បាល់បាន ៣៥គ្រាប់ក្នុងការបង្ហាញខ្លួនលីគកំពូល១៤ដងនៅរដូវកាលនេះ ៕ដោយ៖ភារៈ