ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបន្ថែម៖ រហូតដល់ម៉ោង​ ១១និង៣០​ ព្រឹក​ ថ្ងៃទី ១៧ ធ្នូ​ ២០២០​ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ពាក់ព័ន្ធនឹងព្រឹត្តិការ ឆ្លងក្នុងសហគមន៍​ ២៨​ វិច្ឆិកា​ ទេ និងជាសះស្បើយ៥នាក់

ចែករំលែក៖

ភ្នំពេញ៖ រហូតដល់ម៉ោង​ ១១និង៣០​ ព្រឹក​ ថ្ងៃទី ១៧ ធ្នូ​ ២០២០​ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ឆ្លងក្នុងសហគមន៍​ ២៨​ វិច្ឆិកា​ ទេ និង​យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ ទេ និងជាសះស្បេីយ​ចំនួន​ ៥នាក់ (ជនជាតិខ្មែរ​ទាំងអស់) ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប ៣៦២នាក់​​​​ ​ដដែល​ ចំនួនសំរាកពេទ្យ​នៅសល់ ៣៨នាក់​​​ និងចំនួនជាសះស្បេីយសរុបកេីនចំនួន ៣២៤នាក់​​​​​​​​​ និង ស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាតត្បាតក្នុងសហគមន៍​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ-១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំ
បូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 265509 ស្មេីនឹង​ 15804 ក្នុង១លាន នាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115៕

ដោយ៖សុខ ខេមរា


ចែករំលែក៖