ព័ត៌មានទាន់ហេតុការណ៍៖

បោះកន្ទុយបារីចោលមិនប្រយ័ត្នបង្កជាអគ្គិភ័យឆាបឆេះអគារកំពុងសាងសង់មួយកន្លែងយ៉ាងសន្ធោសន្ធៅនៅស្រុកព្រៃនប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ មានករណីអគ្គិភ័យមួយបានកើតឡើងនៅចំណុចការដ្ឋានសំណង់កំពុងសាងសង់មួយកន្លែង ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ ក្រុមហ៊ុន យិ ជៀ ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា អគ្គិភ័យខាងលើបានឆាបឆេះបន្ទប់ដាក់សម្ភារមាន តុ ទូ កៅអី និង គ្រឿងបំពាក់សម្រាប់តុបតែងមួយចំនួន តែមិនបណ្តាលឱ្យឆេះរាលដាលដល់អគារទាំងមូលទេ និងមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ បន្ទាប់ពីរថយន្តពន្លត់មកពីតំបន់សេដ្ឋកិច្ចពិសេស រថយន្តពន្លត់អគ្គិភ័យង៧០ មកបាញ់ពន្លត់ទាន់ពេលវេលា។
ចំពោះមូលហេតុដែលបណ្តាលឱ្យមានអគ្គិភ័យឆាបឆេះនេះគឺសង្ស័យបណ្តាលមកពីភ្លើងកន្ទុយបារី ហើយទីតាំងខាងលើនេះ ជាកម្មសិទ្ធិរបស់ជនជាតិចិន ៕

ឆ្លាម សមុទ្រ


ចែករំលែក៖