ខេត្តប៉ៃលិន ៖ នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ៣ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ដោយមានការចង្អុលដឹកនាំពីលោកស្រីបាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា បានដឹកនាំ យុវជន កក្រក អ្នកស្ម័គ្រចិត្ត កក្រក សរុប ១០ នាក់ ស្រី ៣នាក់ ចុះអប់រំផ្សព្វផ្សាយពីវិធានការការពារជំងឺកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិ អូរតាពុកក្រោម ភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលមានអ្នកទទួលផលសរុបចំនួន ៣៧ ខ្នងផ្ទះ ,អ្នកចូលរួមស្មើនឹង ១៦៨ នាក់ , ស្រី ១០៤ នាក់ បានបិទផ្ទាំងរូបភាពចំនួន ៤០ ផ្ទាំង ,ចែកប័ណ្ណផ្សព្វផ្សាយបាន ៥៦ សន្លឹក ,ចែកម៉ាស់បាន ១៦៨ បន្ទះ និងបានចែកសាប៊ូបានចំនួន ៣៧ ដុំ ដើម្បីឲ្យបានយល់ដឹងទូលំទូលាយ អំពីវិធានការការពារ និងថែរក្សាអនាម័យ ជាពិសេសអនុវត្តឲ្យបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងបរិបទសហគមន៍ ២៨ វិច្ឆិកា ៕
ដោយ៖ស សារ៉េត