ព័ត៌មានទាន់ហេតុការណ៍៖

សារលិខិត សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ស្តីពី “តួនាទីសារព័ត៌មានក្នុងបរិបទ ជំងឺរាតត្បាតសកល និងព័ត៌មានក្លែងក្លាយ” នាថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ៖ សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ស្តីពី “តួនាទីសារព័ត៌មានក្នុងបរិបទ ជំងឺរាតត្បាតសកល និងព័ត៌មានក្លែងក្លាយ – នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ បានថ្លែងថា៖

លោកនិពន្ធនាយកសារព័ត៌មានជាទីស្រឡាញ់រាប់អានទាំងអស់គ្នា !
ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណា ចក្រកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ សូមចូលរួមអបអរសាទរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ដែលក្លិបអ្នក កាសែតកម្ពុជា បានរៀបចំឡើងជារៀងរាល់ឆ្នាំ ជាការជួបជុំនិពន្ធនាយកនៃស្ថាប័នសារព័ត៌មាន ដែលកំពុង បំពេញការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ដែលបាន អនុវត្តនាពេលកន្លងមក និងកំណត់ទិសដៅសម្រាប់អនុវត្តបន្ត ក្នុងគោលបំណងបង្កើនសមត្ថភាពយល់ដឹង របស់អ្នកសារព័ត៌មាន ក្នុងការបំពេញការងារតាមក្រមសីលធម៌ វិជ្ជាជីវៈ ប្រកបដោយ ការទទួល ខុសត្រូវ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព គុណតម្លៃ កិត្យានុភាពរបស់ស្ថាប័នព័ត៌មាន និងសេរីភាពខាង សារព័ត៌មាន ដែលធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។

វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ឆ្នាំ២០២០ បានលើកយកប្រធានបទស្តីពី “តួនាទីសារព័ត៌មាន ក្នុងបរិបទជំងឺរាតត្បាតសកល និងព័ត៌មានក្លែងក្លាយ គឺពិតជាមានសារសំខាន់ និងសមស្របតាមការវិវត្ត នៃសភាពការណ៍ជាក់ស្តែងនាពេលបច្ចុប្បន្ន ដែលសកលលោកទាំងមូលបាននិងកំពុងប្រឈមទៅនឹងការ រាលដាលនៃជំងឺកូវីដ-១៩ ជាជំងឺឆ្លងសកលដ៏កាចសាហាវដែលរហូតមកដល់ពេលនេះ បានបង្កគ្រោះ រីក មហន្តរាយយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសកលសុខភាពសាធារណៈ និងបានឆក់យកអាយុជីវិតមនុស្សនៅ ទូទាំងសកលលោក អស់ជិត២លាននាក់ ហើយមនុស្សជាង៥៩លាននាក់ទៀតកំពុងផ្ទុកមេរោគកូវីដ-១៩ បានធ្វើឱ្យប្រទេសមួយចំនួនសម្រេចចិត្តដាក់ប្រទេសឱ្យស្ថិតនៅក្នុងគ្រាអាសន្ន បិទប្រទេសផ្អាកការឆ្លង កាត់ដែលជាការកាត់ផ្តាច់ស្ទើរតែទាំងស្រុងនៃប្រព័ន្ធសកលភាវូបនីយកម្មធ្វើឱ្យសេដ្ឋកិច្ចសកលលោក មាន ការធ្លាក់ចុះយ៉ាងគំហុក សុខភាពសាធារណៈត្រូវបានគំរាមកំហែង និងប្រឈមទៅនឹងការបាត់បង់អាយុជីវិត មនុស្សដែលមិនអាចប៉ាន់ស្មានបាន៕
សូមអាននូវខ្លឹមសារ សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ស្តីពី “តួនាទីសារព័ត៌មានក្នុងបរិបទ ជំងឺរាតត្បាតសកល និងព័ត៌មានក្លែងក្លាយ – នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ទាំងស្រុងដូចខាងក្រោម ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖