ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសាធារណការ ផ្អាកមណ្ឌលផ្តល់សេវា ផ្សារទំនើប អុីអន១ និងអុីអន២ និងផ្សារទំនើប ជីបម៉ុង ណូរ៉ូម៉ល បណ្តោះអាសន្នរយៈពេល ៣ថ្ងៃ (១៨-២០​ ធ្នូ ២០២០)

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា៖ មណ្ឌលផ្តល់សេវា ផ្សារទំនើប អុីអន១ និងអុីអន២ និងផ្សារទំនើប ជីបម៉ុង ណូរ៉ូម៉ល ត្រូវបានផ្អាកជាបណ្តោះអាសន្នរយៈពេល ៣ថ្ងៃ (១៨-២០​ ធ្នូ ២០២០) ដោយសារការរៀបចំប្តូរទីតាំងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តាលឱ្យមានការប៉ះពាល់ ដល់ការប្រើប្រាស់បណ្តាញអុីនធើណេត និងបណ្តាប្រព័ន្ធស្វ័យប្រវត្តិកម្ម របស់ក្រសួង។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបជាព័ត៌មាន និងយោគយល់អធ្យាស្រ័យ៕

ដោយ៖សិលា


ចែករំលែក៖