ភ្នំពេញ៖ រថយន្តដឹកស៊ីម៉ងត៍របស់ក្រុមហ៊ុនCIMC ត្រូវបានអ្នកបើកបរបេីកលឿនជែងគ្នាតែពេលឃើញមានឧបសគ្គនៅខាងមុខក៏គេចជ្រុលទៅធ្លាក់ប្រឡាយទឹកស្អុយ ប៉ុន្តែសំណាងហើយដែលមិនមានមនុស្សរងរបួស។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេបានឃេីញរថយន្តធុនធំដឹកស៊ីម៉ងត៍របស់ក្រុមហ៊ុនCIMC ពណ៌ស ពាក់ស្លាកលេខភ្នំពេញ4A-8807 បេីកបរតាមបណ្តោយផ្លូវ៣០ម៉ែត្រក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុក៏បានបើកជែងរថយន្តធុនធំនៅខាងមុខ តែដោយសារមានរថយន្តនិងម៉ូតូមកពីខាងមុខទេីបរថយន្តដឹកសុីម៉ងត៍នោះខំប្រឹងបើកគេចរហូតជ្រុលទៅធ្លាក់ក្នុងប្រឡាយទឹកស្អុយ ប៉ុន្តែសំណាងដែរដែលមិនមានមនុស្សរងរបួស។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ តែដោយសារមិនមានមនុស្សរងរបួសនិងខូចខាតទ្រព្យសម្បត្តិអ្នកដទៃទេីបឱ្យម្ចាស់ស្ទូចយកទៅជួសជុលដោយខ្លួនឯង៕
ដោយ៖ សុខាសែនជ័យ