ព័ត៌មានទាន់ហេតុការណ៍៖

ផ្អេីលអស់សមត្ថកិច្ចខណ្ឌដង្កោ​ ខណៈឮថាមានមនុស្សជាប់ក្នុងលូទឹកស្អុយ៧ថ្ងៃ​ ដល់ពេលដឹងការណ៍ពិតហួសចិត្ត!. ..

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានផឹកស្រាស្រវឹងវង្វេងស្មារតី ហេីយដេីរចូលទៅដេកក្នុងលូទឹកស្អុយ ពេលដឹងខ្លួនក៏ស្រែកឲ្យគេជួយថាខ្លួនជាប់ក្នុងនោះ៧ថ្ងៃមកហេីយ​ ទេីបពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចថាមានមនុស្សជាប់ក្នុងលូចំនួន៧ថ្ងៃ​និងឲ្យជួយសង្រ្គោះដល់គាត់ផង។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អេីលនៅវេលាម៉ោង៣រសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    ក្រោយពីទទួលបានព័ត៌មានខាងលេីនេះភ្លាម អាជ្ញាធរសង្កាត់ដង្កោ និងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ដង្កោបានចុះមកដល់ទីតាំង យកគ្រឿងចក្រមកបើកគម្របលូយកបុរសខាងលើចេញដោយសុវត្ថិភាព និងបានដឹកតាមរ៉ឺម៉កម៉ូតូយកទៅទុកនៅសង្កាត់ដង្កោជាបណ្តោះអាសន្ន។

    បន្ទាប់មក​ ប្រពន្ធនិងកូនៗរបស់បុរសខាងលេីបានមកដល់​ហេីយបានប្រាប់ឲ្យដឹងថា រូបគាត់និងប្ដីបានឈ្លោះទាស់ពាក្យសម្ដីគ្នា ហើយប្ដីក៏បានទៅផឹកស្រាស្រវឹងបណ្ដាលឲ្យវង្វេងស្មារតីបែបនេះជាញឹកញាប់​ ក្រោយមកសមត្ថកិច្ចក៏ឲ្យបុរសខាងលេីទៅផ្ទះវិញដេីម្បីឲ្យប្រពន្ធកូនមេីលថែ​ ។ 

    គួររំលឹកថា​ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញនេះ បុរសខាងលើត្រូវបានប្រជាពលរដ្ឋឃើញដើរចុះដើរឡើងនៅតាមបណ្តោយផ្លូវលេខ៣៧១ ក្បែរស្ថានីយបូមទឹកបឹងទំពុន ខណ្ឌមានជ័យ ហើយកម្លាំងនគរបាលប៉ុស្តិ៍បានចុះទៅដល់សួរនាំបុរសខាងលើបានប្រាប់សមត្ថកិច្ចថា ខ្លួនទើបមករកការងារធ្វើនៅភ្នំពេញ ក៏ប៉ុន្តែមិនបានធ្វើ ហើយអត់លុយធ្វើដំណើរទៅស្រុកវិញនៅខេត្តពោធិ៍សាត់ ទើបសមត្តកិច្ចបានជួលម៉ូតូកង់បីដឹកទៅចំណតឡាន និងឲ្យប្រាក់សម្រាប់ជិះឡានទៅស្រុកវិញ។ លុះដល់ពេលកើតហេតុខាងលើ ស្រាប់តែប្រជាពលរដ្ឋប្រទះឃើញនៅក្នុងលូទៅវិញ មិនដឹងចូលតាំងពីពេលណានោះទេ​ ៕​

ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖