ព័ត៌មានទាន់ហេតុការណ៍៖

WHO បានព្រមព្រៀង ទិញវ៉ាក់សាំង​២ពាន់លានដូស​សម្រាប់ផ្គត់ផ្គង់ឲ្យពិភពលោកទាំងមូល

ចែករំលែក៖

អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានឲ្យដឹងថា​ សម្ព័ន្ធក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់ WHO ហៅថា COVAX ដែលមានក្រុមហ៊ុនល្បីឈ្មោះ មានទំនុចចិត្ត នៅលើពិភពលោកចូលរួម​នឹងផលិតវ៉ាក់សាំង​២ពាន់លានដូស​សម្រាប់ចែកចាយដល់ពលរដ្ឋ នៅជុំវិញពិភពលោក។
អគ្គនាយក​ WHO ​លោក Tedros Adhanom Ghebreyesus បានបញ្ជាក់ថា COVAX និងផ្គត់ផ្គង់​វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ ដល់​ប្រទេសដែលមានតម្រូវការ​ ហើយពេលនេះបានព្រមព្រៀង​ ជិត​២ពាន់លានដូស​ពីក្រុមហ៊ុនដែលមាន​ទំនុកចិត្តខ្ពស់។
តាមការលើកឡើងរបស់អគ្គនាយក WHO ​កិច្ចព្រមព្រៀងដែលទទួលបានគឺមានន័យថា​ប្រទេស​ ចំនួន​១៩០​ និងអាចទទួលបានវ៉ាក់សាំង​ក្នុងរយៈពេលពាក់កណ្តាលឆ្នាំ ២០២១។
លោកTedros Adhanom Ghebreyesus បានឲ្យដឹងថា​«នេះជាព័ត៌មានដ៏ល្អសម្រាប់​សុខភាពសាធារណនៅលើពិភពលោក​»។ លោកបន្តទៀតថា ក្រុមការងាររបស់អង្កការសុខភាពពិភពលោក បានខិតខំធ្វើការជាមួយCOVAX​ដើម្បីទទួលបានវ៉ាក់សាំងសម្រាប់ចាក់បង្ការនៅដើមឆ្នាំ​២០២១។
វ៉ាក់សាំងដែល WHO ​ទទួលបាន មិនមែនជារបស់​ក្រុមហ៊ុនPfizer-BioNTech ឬ Moderna ដែលបានអនុម័តប្រើប្រាស់ នៅអាមេរិក អង់គ្លេស​ កាណាដា …នោះឡើយ ។ វ៉ាក់សាំងស្ថិតនៅក្នុង COVAX ​ដែល WHO ត្រូវទិញដល់ទៅ​១២ពាន់លានដូស នៅឆ្នាំ ២០២១​​ និង ៩ ពាន់លានដូល​សម្រាប់បម្រុង គឺមាន ក្រុមហ៊ុន AstraZeneca របស់អង់គ្លេស​ ក្រុមហ៊ុន ​Johnson & Johnson ។ ចំណែកក្រុមហ៊ុន Pfizer-BioNTech និង​ Moderna ​កំពុងតែពិភាក្សា ឲ្យចូលរួមជាមួយ COVAX ​ផងដែរ​៕ដោយ៖ធី រីណា


ចែករំលែក៖