ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានលម្អិត៖ ឃាតក ដែលបាញ់បុរសម្នាក់នៅខណ្ឌកំបូល ព្រោះតែរឿងជំពាក់លុយទាំងការទាំងដើមជាង៣០ម៉ឺនដុល្លារ ខណៈសមត្ថកិច្ចតាមចាប់ខ្លួនបុរសម្នាក់ទៀត ជាអ្នករួមគំនិតផ្តល់កាំភ្លើង

ចែករំលែក៖

ភ្នំពេញ៖ ដូចពាក្យចាស់និយាយតៗគ្នាថាឈាមស្រែកស្បែកហៅទីបំផុត! ឃាតកដៃឆៅ រួមនិងជនសង្ស័យម្នាក់ទៀតដែលជាអ្នកផ្តល់កាំភ្លើងឲ្យទៅធ្វើសកម្មភាពបាញ់សម្លាប់បុរសម្នាក់ នៅខណ្ឌកំបូលកាលពី២ថ្ងៃមុននោះ គឺសុទ្ធតែជាកូនបំណុលរបស់ជនរងគ្រោះ ខណៈដែលម្នាក់ជាជនដៃដល់ជំពាក់ទាំងការទាំងដើមជាង៣០ម៉ឺនដុល្លារ។ រីឯជនសង្ស័យម្ចាស់កាំភ្លើង ជំពាក់លុយជនរងគ្រោះជិត១ ម៉ឺនដុល្លារហើយត្រូវបានកម្លាំងសមត្ថកិច្ច នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងអធិការរដ្ឋាននគរបាលខណ្ឌកំបូល ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ។

ក្នុងប្រត្តិបត្តិការនេះដែរ ក្រោមការបញ្ជាផ្ទាល់ពីលោកនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ,លោកឧត្តមសេនីយ៍ឯកអ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ឯក ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវបន្ទាន់ក្រោយកើតហេតុភ្លាមៗ។

សូមជម្រាបថា ដោយទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយកម្លាំងអធិការរដ្ឋាននគរបាលខណ្ឌកំបូល តាមដានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនដៃដល់ ឈ្មោះ សុខហេងសំបូរ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរម្ចាស់ស្ថានីយប្រេងឥន្ទនៈយីហោ សំបូរ គន្ធាស្ថិតនៅភូមិស្រែញ៉រ សង្កាត់ពងទឹក ខណ្ឌដង្កោរាជធានីភ្នំពេញ។ ចំណែកឯជនសង្ស័យម្ចាស់កាំភ្លើងមានឈ្មោះ ផេង ស៊ីថុល ភេទ ប្រុស អាយុ ៤០ឆ្នាំមុខរបរយោធា មានទំនៅ បុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ជាម្ចាស់កាំភ្លើងម៉ាក CF98 ផលិតនៅប្រទេសចិន

បើតាមការអះអាងពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០វេលាម៉ោង ១៤និង៤០នាទី មានករណី ឃាតកម្ម (បាញ់សម្លាប់) មួយកើតទ្បើងនៅចំណុចភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល បង្កដោយជនល្មើសមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពបាញ់សម្លាប់ទៅលើឈ្មោះ នៅចំណាន ភេទ ប្រុស អាយុ ៤១ឆ្នាំ មុខរបរ ទិញលក់រថយន្ត និងចងការប្រាក់ស្នាក់នៅផ្ទះលេខ ៥១៦ ផ្លូវលំ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

ក្រោយពីមានហេតុការណ៍កើតឡើង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំង សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌកំបូលធ្វើការស្រាវជ្រាវ និងកំណត់បានអត្តសញ្ញាណជនដៃដល់ លុះដល់ថ្ងៃទី ១៩ ខែធ្នូឆ្នាំ២០២០ ទើបកម្លាំងសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់មានឈ្មោះដូចខាងក្រោម៖

. ឈ្មោះ សុខ ហេងសំបូរ ភេទប្រុស អាយុ ៣១ឆ្នាំ

.ឈ្មោះ ផេង ស៊ីថុល ភេទ ប្រុស អាយុ ៤០ឆ្នាំ

វត្ថុតាងចាប់យក៖ អាវុធខ្លីមួយដើមម៉ាក CF98 គ្រាប់ចំនួន ០៤គ្រាប់

ដោយឡែកបើតាមចម្លើយជនសង្ស័យបានសារភាពចថា៖ ពួកខ្លួនពិតជាបានធ្វើសកម្មភាពបាញ់សម្លាប់ឈ្មោះ នៅ ចំណាន ពិតប្រាកដមែនមូលហេតុដោយសារតែពួកខ្លួនជំពាក់ប្រាក់ជនរងគ្រោះច្រើន ហើយគ្មានលទ្ធភាពសង

ជនដៃដល់ឈ្មោះ សុខ ហេងសំបូរ បានសារភាពទៀតថា កាលពីថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោងប្រហែល ០៩ និង១០នាទីព្រឹក រូបគេបានបើករថយន្តម៉ាកឡិចស៊ីស ៤៧០ ពណ៌ទឹកមាស ពាក់ស្លាកលេខមិនចាំ ទៅយកឈ្មោះ ផេង ស៊ីថុល នៅផ្ទះមិនចាំលេខ ក្នុងបូរីសន្តិភាព២ភូមិដំណាក់ត្រយឹង(សង្កាត់ចោមចៅ២) មកចូលហូបអាហារពេលព្រឹក នៅហាងមួយកន្លែងយីហោ ម៉ាណាគី (ម្តុំវត្តស្លែង) ពេលកំពុងហូបអាហារពេលព្រឹកស្រាប់តែឈ្មោះ ណាន បានប្រើទូរស័ព្ទលេខ 015 74 75 76 តេចូលទូរស័ព្ទរបស់ខ្លួនមានលេខ 096 97 98 699 ដោយទារប្រាក់ដែលរូបគេជំពាក់ ចំនួន ១០,០០០ដុល្លារអាមេរិកគត់ ភ្លាមនោះរូបគេបានប្រាប់គាត់វិញថា«អត់មានទេ មានតែ ,០០០ ដុល្លារអាមេរិកទេ» តែឈ្មោះ ណាន បាននិយាយបន្ថែមទៀតថា «មានមិនគ្រប់ទេ អញនឹងបាញ់ចោល» ពេលនោះខ្លួនបានប្រាប់ទៅឈ្មោះ ណានថា«ខ្ញុំបាទមាន ,០០០ដុល្លារអាមេរិកគត់» ឈ្មោះ ណាន ក៏យល់ព្រម។

ជនដៃដល់បន្តថា ពេលនិយាយទូរស័ព្ទរួច ឈ្មោះ ថុល បាននិយាយប្រាប់ខ្លួនថាអញក៏ជំពាក់លុយ អាណាន ច្រើនដែរ ហើយ វាទារលុយអញរាល់ថ្ងៃដែរ» ហើយឈ្មោះ ថុល បាននិយាយបន្ថែមទៀតថា បានឆ្លើយថា«អញមានកាំភ្លើង ទុកនៅផ្ទះអញហើយរូបគេបានយល់ព្រម រួចក៏បានបើករថយន្តរបស់ ខ្លួនដឹកឈ្មោះ ថុល ទៅផ្ទះរបស់ខ្លួន ហើយឈ្មោះ ថុលបានបើករថយន្តរបស់ខ្លួនម៉ាកឡិចស៊ីស ៤៧០ទៅផ្ទះរបស់គាត់ ដើម្បីយកកាំភ្លើង ចំណែករូបគេក៏បានដើរចូលទៅក្នុងផ្ទះបើករថយន្តម៉ាកអាល់ ហ្វាតពណ៌ស ពាក់ស្លាកលេខ រដ្ឋ178 ចេញពីផ្ទះ ទៅកន្លែងទទួលរថយន្តម៉ាកឡិចស៊ីស ៤៧០របស់ខ្លួន នៅម្តុំព្រែកតាទែន ដោយឈ្មោះ ថុល ជាអ្នកបើករថយន្តរបស់ខ្លួនទៅតាមក្រោយដែរ

ជនដៃដល់ បន្ថែមទៀតថា ពេលទៅដល់ភ្លាមរូបគេបានយករថយន្តម៉ាកឡិចស៊ីស ៤៧០នោះ ដាក់បញ្ចាំ ក្នុងតម្លៃ ១១,០០០ដុល្លារ អាមេរិកគត់ពេលបានលុយហើយ ខ្លួន និងឈ្មោះ ថុល បានបើករថយន្តម៉ាកអាល់ហ្វាត មកម្តុំបូរីសន្តិភាព២វិញ ពេលកំពុងបើករថយន្ត ឈ្មោះ ថុល បានប្រគល់អាវុធខ្លីចំនួន ០១ដើម មិនស្គាល់ម៉ាក ទុកនៅក្នុងកាបូបស្ពាយ ពណ៌ខ្មៅ ឲ្យមកខ្លួនដល់ម៉ោងប្រហែល ១៣ និង ០០នាទី ខ្លួនបានបើករថយន្តមកដល់ម្តុំវត្តជន្លុងម្លូ(សង្កាត់ភ្លើងឆេះរទេះ) ឈ្មោះ ថុល បានចុះពីលើរថយន្ត ដោយប្រាប់រូបគេថា«ទៅយកម៉ូតូដើម្បីជិះទៅមើលឈ្មោះ ណាន នៅដើមធ្នង់ឲ្យ រួចក៏បានបើករថយន្តទៅជួបឈ្មោះ ណាន នៅតាមផ្លូវបេតុង ម្តុំវត្តត្រពាំងសិលាពេលជួបឈ្មោះ ណាន រូបគេបានប្រគល់លុយចំនួន ,០០០ដុល្លារអាមេរិក។ បន្ទាប់មករូបគេបានសុំឈ្មោះ ណាន យករថយន្តម៉ាកហេមម័ររបស់ខ្លួនដែល ដាក់បញ្ចាំឈ្មោះ ណាន មកវិញ តែឈ្មោះ ណាន មិនព្រមដោយទាមទារលុយថែម ចំនួន ,០០០ដុល្លារអាមេរិកទៀត ទើបគាត់យល់ព្រមប្រគល់រថយន្តឲ្យមកខ្លួនវិញ។

មិនតែប៉ុណ្ណោះឈ្មោះ ណាន បាន និយាយគម្រាមខ្លួនទៀត ថាបើមិនបានលុយ ,០០០ដុល្លារអាមេរិកទៀតទេ អញឲ្យគេបាញ់ បូរឯងហើយ» ពេលនោះរូបគេបានបើករថយន្តទៅផ្ទះ រួចយកកាបូបពណ៌ខ្មៅ ដែលមានកាំភ្លើង មកស្តាយនឹងស្មាខាងឆ្វេង ទំលាក់មកខាងស្តាំដោយបើកម៉ូតូម៉ាកយិក ពណ៌សលាយខ្មៅ ពាក់ស្លាកលេខមិនចាំ រួចបានយកទូរស័ព្ទរបស់ខ្លួនលេខ 096 97 98 699 តេទៅលេខទូរស័ព្ទរបស់ឈ្មោះ ណាន លេខ 015 73 74 75 ណាត់ មកយកលុយនៅម្ដុំបូរីពិភពថ្មី(ទួលកី) ចូលតាមផ្លូវឡានដឹកដី រួចក៏ចុចបិទទូរស័ព្ទ ដល់វេលាម៉ោងប្រហែល ១៤ និង ២០នាទី រូបគេបានទូរស័ព្ទទៅឈ្មោះ ណាន ម្តងទៀត ហើយឈ្មោះ ណាន បាន ប្រាប់ថា«ដល់ផ្លូវចូលហើយ» បានប្រហែល ១០នាទីក្រោយមក ខ្លួន បានជួបឈ្មោះ ណាន កំពុងជិះម៉ូតូម៉ាកភីស៊ីអុិច ពណ៌ស មិនចាំស្លាកលេខ តាមផ្លូវបញ្ច្រាសទិសគ្នា(នៅចំណុចកើតហេតុ ) រួចក៏បានបក់ដៃហៅឈ្មោះ ណានឲ្យជិះម៉ូតូបកមកក្រោយស្របទិសគ្នាជាមួយខ្លួន ហើយខ្លួន និងឈ្មោះ ណានបានឈប់ម៉ូតូអែបគៀនផ្លូវ។ ភ្លាមនោះរូបគេបានដកអាវុធខ្លីចេញពីកាបូបបាញ់ទៅលើឈ្មោះ ណាន ចំខ្នងពីខាងក្រោយ បណ្តាលឲ្យឈ្មោះណាន ដួលទៅលើដី ហើយបានបាញ់ទៅលើឈ្មោះ ណាន ចំនួន ០៣គ្រាប់ ទៀតមិនដឹងត្រូវកន្លែងណាខ្លះទេ រួចក៏ជិះម៉ូតូគេចខ្លួនឡើងមកផ្លូវជាតិលេខ៣វិញ។

ជនដៃដល់ បន្តទៀតថា ពេលកំពុងជិះម៉ូតូតាមផ្លូវជាតិលេខ៣ ខ្លួនបានតេទូរស័ព្ទទៅឈ្មោះ ថុល ដោយប្រាប់ឈ្មោះ ថុល ថា«ខ្ញុំចាត់ការរួចហើយរួចក៏បើកម៉ូតូយកអាវុធខ្លីនោះ ទៅបោះចោលនៅក្នុងរណ្តៅដី(នៅក្នុងភូមិទួលក្តី) ពេលទៅដល់រណ្ដៅដី រូបគេបានទុកកាបូបនៅមាត់រណ្តៅ ហើយអាវុធខ្លីនោះ បានកប់នៅក្នុងដីក្បែរមាត់រណ្ដៅដី រួចបាន បើកម៉ូតូគេចខ្លួនទៅផ្ទះដោយយកម៉ូតូទៅទុកនៅខាងក្រោយផ្ទះរបស់ខ្លួន។ លុះនៅវេលាម៉ោងប្រហែល ១៦ និង២០នាទី ខ្លួនបានផ្ញើរលុយតាមវីង ចំនួន ,០០០ដុល្លារអាមេរិកគត់ ឲ្យទៅអ្នកបកប្រែចិនព្រោះខ្លួនបានជំពាក់គេ ស្រាប់តែនៅវេលាម៉ោងប្រហែល ១៦ និង ៤០នាទី រូបគេកំពុងដើរតាមផ្លូវលំ (សង្កាត់ភ្លើងឆេះ រទេះ) ក៏ឃើញសមត្ថកិច្ចមកដល់នាំខ្លួនរូបគេ យកមកសាកសួអធិការដ្ឋាននគរបាលខណ្ឌកំបូលតែម្តង។

គួរបញ្ជាក់ថា៖ ឈ្មោះ ផេង ស៊ីថុល ភេទប្រុស អាយុប្រហែល ៤០ឆ្នាំជនជាតិខ្មែរ ស្នាក់នៅម្តុំបូរី សន្តិភាព ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំពោះម៉ូតូម៉ាកប្រឹកពណ៌សលាយខ្មៅ មិនចាំស្លាកលេខ គឺខ្លួនបានខ្ចីពីមិត្តភក្តិឈ្មោះ ម៉េងដែលមានផ្ទះនៅម្តុំកាំកូស៊ីធី៕

ដោយ៖សុខា សែនជ័យ


ចែករំលែក៖