ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូពីរគ្រឿងពន្លះគ្នាបណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុខណៈជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុកម៉ូតូមួយគ្រឿងទៀតចំពីមុខពេញទំហឹង​ កាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី១៩​ ខែធ្នូ​  ឆ្នាំ២០២០​ នៅចំណុចមុខអគ្គបញ្ជាការដ្ឋានកងទ័ពជេីងគោក​ តាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងភូមិអង្គ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ 

ជនរងគ្រោះឈ្មោះ ហៀង​ ចន​ ភេទប្រុសអាយុ២១ឆ្នាំ​ ស្នាក់ភូមិព្រៃឥដ្ឋ​ ឃុំពោធិអង្កង​ ស្រុកបសេដ្ឋ​ ខេត្តកំពង់ស្ពឺ។ 

ចំណែកអ្នករងរបួសឈ្មោះ សោម សីហា​ ភេទប្រុសអាយុ៣២ឆ្នាំ​ ស្នាក់នៅភូមិស្វាយប៉ាក​ សង្កាត់ស្វាយប៉ាក​ ខណ្ឌឬស្សីកែវ​។ 

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​  មុនពេលកេីតហេតុគេបានឃេីញម៉ូតូម៉ាកឌ្រីមសង់​ ស៊េរី២០២០​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1HY 3247 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនខណៈមកដល់ចំណុចកេីតហេតុក៏ជ្រុលបុកជាមួយម៉ូតូម៉ាកlet’s​ ពណ៌សពាក់ស្លាកលេខតាកែវ1T 2374 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនដូចគ្នាហេីយបានបុកគ្នាពេញទំហឹងបណ្តាលឲ្យម្ចាស់ម៉ូតូLet’sស្លាប់នៅកន្លែងកេីតហេតុចំណែកភាគីម្ខាងទៀតរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ 

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងទំនាក់ទំនងទៅជំនាញចរាចរណ៍ជេីងគោករាជធានីភ្នំពេញដេីម្បីធ្វេីការវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

ដោយ៖សុខាសែនជ័យ​


ចែករំលែក៖