នៅថ្ងៃទី១៩ខែធ្នូ (ពេលវេលានៅអុីស្រាអែល) នាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូបានចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ផលិតដោយក្រុមហ៊ុនPfizer របស់អាមេរិក BioNTech របស់អាល្លឺម៉ង់។ នាយករដ្ឋមន្ត្រីជាអ្នកចាក់មុនគេ ដែលជាការចាប់ផ្តើមចាក់នៅទូទាំងប្រទេស។
នាយករដ្ឋមន្ត្រី ណេតាន់ យ៉ាហូគឺជាមនុស្សទីមួយដែលចាក់វ៉ាក់សាំងកូវីដ-១៩ដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋ ។ ការចាក់វ៉ាក់សាំងត្រូវបានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ឲ្យពលរដ្ឋបានឃើញទាំងអស់គ្នា។ លោកណេតាន់ យ៉ាហ៊ូ បានបញ្ជាក់ថា «នេះជាពេលវេលាដ៏អស្ចារ្យ»។ ទន្ទឹមនឹងនោះលោកក៏បានបង្ហាញពីក្តីសង្ឃឹមថា ក្រោយការចាក់វ៉ាក់សាំងនេះ អុីស្រាអែលនឹងក្លាយជាប្រទេសឈានមុខគេយកឈ្នះលើកូវីដ-១៩។
ក្រោយការចាក់វ៉ាក់សាំង លោកណេតាន់ យ៉ាហ៊ូទទួលបានការតាមដានពីក្រុមគ្រូពេទ្យរយៈពេលជាងមួយអាទិត្យខ្លាចមានប្រតិកម្មអ្វីមួយ។ ក្នុងពេលជាមួយក្នានេះដែរក៏មានសកម្មភាពចាក់វ៉ាក់សាំងនៅតំបន់នានាទូទាំងប្រទេសអុីស្រាអែលផងដែរ។
នាយករដ្ឋមន្ត្រីណេតាន់ យ៉ាហ៊ូបានស្នើដល់ពលរដ្ឋចូលរួមនៅក្នុងសកម្មភាពចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។ លោកបន្តទៀតថា ចាប់ពីពេលនេះដល់ចុងខែធ្នូនឹងមានវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer/BioNTech រាប់លានដូសសម្រាប់ ពលរដ្ឋអុីស្រាអែល៕
ដោយ៖ធី រីណា
វីដេអូ៖vietnamplus