ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យតៃកុងងងុយដេក បើករថយន្តសណ្តោងរ៉ឺម៉ក១គ្រឿងមកក្រឡាប់កៀររ៉ឺម៉កម៉ូតូបណ្តាលឲ្យធ្លាក់ផ្លូវរបួសមនុស្សចំនួន៥នាក់

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្សចំនួន៥នាក់ បានរងរបួសធ្ងន់ស្រាលខណៈបុរសម្នាក់ សង្ស័យងងុយដេកបានបើករថយន្តសណ្តោងរ៉ឺម៉កដឹកកង់រថយន្ត១គ្រឿង តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅចូលក្រុងមកក្រឡាប់កៀររ៉ឺម៉កម៉ូតូ១គ្រឿងបណ្តាលឲ្យធ្លាក់ផ្លូវ កាលពីវេលាម៉ោង០៦និង៣០នាទីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចមុខផ្ទះឈ្មោះរិទ្ធិ លើផ្លូវជាតិលេខ៥ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។

បើតាមមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3B-8190 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង បើកបរដោយឈ្មោះ ស៊ឹម សុភក្តិ ភេទប្រុស អាយុ២៧ឆ្នាំស្នាក់នៅភូមិអូរផុត ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ រួមដំណើរដោយឈ្មោះចក់ សម្ភស្សភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិត្រពាំងក្រឡឹង ឃុំត្រពាំងក្រឡឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (របួសស្រាល) លុះមកដល់កន្លែងកើតហេតុបានក្រឡាប់កៀររ៉ឺម៉កម៉ូតូ មួយគ្រឿងម៉ាក C100  ពណ៌ក្រហម ស្លាកលេខ គ្មានធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង (ទិសដៅស្របគ្នា) បើកបរដោយឈ្មោះទិ ទុំ ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិពោធិ៍មង្គលឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល (របួសស្រាល) រួមដំណើរមានគ្នា៦នាក់ទី១ឈ្មោះ វ៉ិត ថារិន ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិឌួងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (របួសស្រាល) ទី២ឈ្មោះ អ៊ី ភារម្យ ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែនស្រុកពញាឮ ខេត្តកណ្តាល (របួសស្រាល) ទី៣ឈ្មោះ ណាង ផានិតភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល (របួសស្រាល) ទី៤ឈ្មោះភារៈ ភេទប្រុសអាយុ២០ឆ្នាំស្នាក់នៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល (គ្មានរបួស) ទី៥ឈ្មោះហេង ភេទប្រុស អាយុ២២ឆ្នាំស្នាក់នៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល (គ្មានរបួស) និងទី៦ឈ្មោះលិភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅ ភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល (គ្មានរបួស)

ក្រោយកើតហេតុក្នុងករណីនេះបណ្តាលឲ្យរថយន្តខូចខាតធ្ងន់០១គ្រឿងរ៉ឺម៉កខូចខាតធ្ងន់០១គ្រឿង មនុស្សរងរបួសចំនួន៥នាក់ ក្នុងករណីនេះផងដែរផ្នែកជំនាញកំពុងបន្តនីតិវិធី៕

ដោយ៖ ព្រែកសំរោង


ចែករំលែក៖