ព័ត៌មានទាន់ហេតុការណ៍៖

លោក អ៊ុំ រាត្រី ចុះជួបប្រជុំបន្ទាន់ជាមួយកងកម្លាំងទាំង០៣ ទាំងភូមិសាស្ត្រខេត្ត និងតាមបន្ទាត់ព្រំដែន នៅច្រកអូរបីជាន់ ដើម្បីដាក់វិធានការ បន្ថែមពង្រឹងការគ្រប់គ្រងបងប្អូនប្រជាពលរដ្ឋត្រឡប់ចេញ ចូលមកពីប្រទេសថៃ ឲ្យបានហ្មត់ចត់តឹងរឹង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ អនុវត្តន៍បន្ទាន់តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្តីពីវិធានការទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ពិសេសពលករដែលត្រឡប់មកពីប្រទេសថៃ ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ក្នុងនាមគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្ត បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទូទៅតាមព្រំដែនកម្ពុជាថៃ ជួបប្រជុំបន្ទាន់ជាមួយកងកម្លាំងទាំង០៣ ទាំងភូមិសាស្ត្រខេត្ត និងតាមបន្ទាត់ព្រំដែន នៅច្រកអូរបីជាន់  ដើម្បីដាក់វិធានការ បន្ថែមពង្រឹងការគ្រប់គ្រងបងប្អូនប្រជាពលរដ្ឋត្រឡប់ចេញ ចូលមកពីប្រទេសថៃ ឲ្យបានហ្មត់ចត់តឹងរឹង។

សូមបញ្ជាក់ថា, ជាមួយគ្នានោះចំពោះបងប្អូនត្រឡប់មកពីប្រទេសថៃ ក្នុងនាមគណៈកម្មការប្រយុទ្ធជំងឺកូវីដ-១៩ខេត្ត ដែលមានក្រុមប្រចាំការតាមច្រកព្រំដែន និងទីតាំងចត្តាឡីស័ក បានរៀបចំរួចជាស្រេចដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃឲ្យបានត្រឹមត្រូវ តាមវិធានការសុខាភិបាល។

ក្នុងនោះជាមួយក្រុមការងារ លោកក៏បានបន្តអញ្ជើញចុះពិនិត្យមើលទីតាំងសម្រាប់ធ្វើចត្តាឡីស័ក ដូចជានៅវិទ្យាល័យនិមិត្ត ក្រុងប៉ោយប៉ែត ,វិទ្យាល័យកូប ស្រុកអូរជ្រៅផងដែរ៕

ដោយ៖ សិលា


ចែករំលែក៖