ព័ត៌មានទាន់ហេតុការណ៍៖

Update៖ ឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងក្នុងសង្កាត់ច្បារអំពៅ១យ៉ាងសន្ធោសន្ធៅ

ចែករំលែក៖

    ភ្នំពេញ​៖​ ផ្ទះ​ប្រជាពលរដ្ឋមួយកន្លែងក្បែរអតីតរោងកុន​ នៅតាមបណ្ដោយផ្លូវ​៣៦៧ កែង៦៣១ ក្រុមទី១៥ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ​កាលពីវេលាម៉ោង០៩:០០នាទីព្រឹក ថៃ្ងចន្ទ ៧កើត ខែបុស្ស ឆ្នាំជូតទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី២១ ខែធ្នូឆ្នាំ២០២០​ ។ 

    សមត្ថកិច្ចបានឲ្យដឹងថា​ មា្ចស់ទីតាំងឈ្មោះ ឡាំង អ៊ាបខេង ជនជាតិ ខែ្មរ ភេទស្រី​ អាយុ ៤៩ ឆ្នាំមុខរបរមេផ្ទះ​ ។

ចំពោះមូលហេតុបណ្ដាលមកពី​ ឆ្លងចរន្តអគ្គិសនី​ ។ 

    ផ្ទះកេីតហេតុខាងលេីជាប្រភេទសំណង់ឈើប្រក់សង្ក័សី ទំហំ ៥ម៉ែត្រ x ១៦ម៉ែត្រ​ ដោយត្រូវបានខូចខាតសម្ភារប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង ទំហំ ៥ម៉ែត្រx១៦ម៉ែត្រ. នឹងឆេះរាលដាលដល់ផ្ទះអ្នក ជិតខាងអស់១ចំហៀងផ្ទះ ។

  ក្នុងករណីនេះដែរមិនមានអ្នកស្លាប់​ ឬរបួស​មនុស្សឡេីយ​ ។ ដោយឡែករថយន្តការិយា​ល័យ​អគ្គិភ័យ​ ចំនួន ០៨គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន​ ១៦ឡាន​ស្មេីនឹង ៦៤ ម៉ែត្រគូប   

+​ រថយន្តជំនួយ

– រថយន្តក្រសួងមហាផៃ្ទ: ចំនួន ២ គ្រឿង ប្រើប្រាស់ទឹកអស់ ២ ឡាន សើ្មនឹង១២ ម៉ែត្រគូប ។

– រថយន្តអាវុធហត្ថ: ចំនួន ៣ គ្រឿង  ប្រើប្រាស់ទឹកអស់ចំនួន ៣ឡានសើ្មនឹង១២ ម៉ែត្រគូប។

– រថយន្តទីក្រុងកោះពេជ្រ: ចំនួន៤ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤ ឡាន សើ្មនឹង ២៤ ម៉ែត្រគូប ។

– រថយន្តបុរីប៉េងហួត: ចំនួន ២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡានសើ្មនឹង១២ម៉ែត្រគូប ។

រថយន្តជ្រោយចងា្វ: ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡានសើ្មនឹង៦ម៉ែត្រគូប ។

ហេតុការណ៍អគ្គិភ័យនេះពន្លត់ចប់​នៅម៉ោង១០:១៥ នាទីព្រឹកថ្ងៃដដែល​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖