ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំយោធភូមិភាគទី៥ បន្តចុះត្រួតពិនិត្យការងារទទួលពលករខ្មែរតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ បានបន្តចុះត្រួតពិនិត្យការងារតាមខ្សែបន្ទាត់ព្រំដែន ច្រកម៉ាឡៃ ច្រកអន្តរជាតិដូង និងបន្តចុះត្រួតពិនិត្យក្រុមរថយន្តសម្រាប់ត្រៀមដឹកប្រជាពលរដ្ឋ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានក្រើនរំលឹកដល់កម្លាំងដែលឈរជើងការពារបន្ទាត់ព្រំដែនតាមបណ្ដាច្រកទាំងអស់នៅទូទាំងយោធភូមិភាគទី៥ ត្រូវយកចិត្តដាក់ឲ្យបានខ្ពស់អំពីបញ្ហាពលករឆ្លងដែន និងត្រូវតែអនុវត្តឲ្យបានដាច់ខាតនូវវិធានការរបស់ក្រសួងសុខាភិបាល និងត្រូវណែនាំឱ្យពលករទាំងអស់ត្រូវតែពាក់ម៉ាស់ ត្រូវតែមានគម្លាតសង្គម គម្លាតសុវត្ថិភាព១ម៉ែត្រកន្លះឡើងទៅ ដោយត្រូវឧស្សាហ៍លាងដៃសម្អាតជាមួយអាល់កុល ជែល និងសាប៊ូជាដើម។

ក្នុងនោះលោកមេបញ្ជាការរង បានបន្ថែមទៀតដល់កងឯកភាពចំណុះ ត្រូវមានស្មារតីប្រុងប្រយ័ត្នគ្រប់ពេល កុំឱ្យមានការធ្វេសប្រហែសដោយបន្តយកចិត្តទុកដាក់ខ្ពស់ ខិតខំល្បាត យាមកាម សហការណ៍ជាមួយកម្លាំង ប៉ូលិស ព្រំដែន អនុវត្តន៍នូវវិធានការយ៉ាងតឹងរឹងត្រួតពិនិត្យ និងប្រឆាំងរាល់បទល្មើសនានាដែលអាចកើតមាននៅតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រទទួលខុសត្រូវ៕

ដោយ៖សិលា


ចែករំលែក៖