យ៉ាងហោចណាស់ក៏មានទូរថភ្លើងដឹកប្រេងឆៅនៅអាមេរិក ធ្លាក់កង់ចេញពីផ្លូវដែក នៅតំបន់ភាគខាងជើង ទីក្រុង Seattle បណ្តាលឲ្យទូដឹកប្រេងចំនួន៥ឆាបឆេះយ៉ាងខ្លាំង។
សារព័ត៌មាន AP បានដកស្រង់សម្ដីអ្នកនាំពាក្យក្រុមហ៊ុនផ្លូវដែក BNSF បានឲ្យដឹងថា រថភ្លើងបានធ្លាក់កង់ចេញពីផ្លូវដែកនៅវេលាម៉ោង១១និង៤០ នាទីថ្ងៃទី២២ខែធ្នូ (ពេលវេលានៅអាមេរិក)។ បច្ចុប្បន្នBNSF កំពុងតែសហការជាមួយមន្ត្រីក្នុងតំបន់ ដើម្បីវាយតម្លៃពីការខូចខាត។ មូលហេតុបណ្តាលឲ្យគ្រោះថ្នាក់ខាងលើកំពុងតែបើកការស្រាវជ្រាវ។ នៅក្នុងសេចក្តីប្រកាសរបស់BNSF បានបញ្ជាក់ថា អាទិភាពដំបូង គឺសុវត្ថិភាពដល់ពលរដ្ឋនៅជិតខាង ។
នាង Jenny Reich ពលរដ្ឋ ក្នុងតំបន់ បាននិយាយទៅកាន់សារព័ត៌មាន AP ថា «នៅសុខៗ មានសំឡេងផ្ទុះយ៉ាងខ្លាំង»។
តាមសារព័ត៌មាន RT បានផ្សាយថាមានមនុស្ស រាប់រយនាក់នៅក្នុងតំបន់Whatcom រដ្ឋវ៉ាស៊ីនតោនត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ដើម្បីបញ្ចៀសហេតុការណ៍អាក្រក់កើតឡើង ៕
ដោយ៖ធី រីណា