ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានពាំនាំនូវថវិការបស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ក្រុមការងារយុវជនគណបក្ស និងផ្នែកក្រៅប្រទេសដែលបានស្ម័គ្រចិត្តបរិច្ចាគថវិកាផ្ទាល់ខ្លួនតាមរយៈយុវជនគណបក្សថ្នាក់កណ្តាល សរុបចំនួន ៣១ ៧០០ ០០០ រៀល(សាមសិបមួយលានចិតសិបម៉ឺនរៀល) និង៥៨.៥០៤,១០ ដុល្លារសហរដ្ឋអាមេរិក(ប្រាំម៉ឺនប្រាំបីពាន់ប្រាំរយបួនដុល្លារដប់សេន) ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ តាមរយៈលោក សេង ទៀង នាទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០! ៕
ដោយ៖ សិលា