ខេត្តកណ្តាល៖ ពិតជាឆ្ងល់ម្យ៉ាងដែរ ខណៈមាន ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ និង រកឃើញវត្ថុតាងមួយចំនួន ដូចជា ខោ លីអូមនុស្សស្រី និង ស្បែកជើងមួយគូរ ។
សកម្មភាពចោរកម្ម នេះ កើតឡើងកាលពីវេលាម៉ោង៣៖៣០នាទី ទៀបភ្លឺ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នេះ នៅចំណុចផ្ទះជនរងគ្រោះ ភូមិក្រពើហារកើតសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សមត្ថកិច្ច អះអាងថា ជនរងគ្រោះ ឈ្មោះ កែវ យន់ ភេទស្រី អាយុ៤២ឆ្នាំ និង ជនសង្ស័យ ឈ្មោះ ឆែម ឆោម ហៅឆើត អាយុ២៥ឆ្នាំ ។
នៅវេលាកើតហេតុ ពេលដែលជនរងគ្រោះកំពុងតែដេកលង់លក់ ក៏ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពផ្លោះរបងឡើង លើបន្ទប់ជាន់ទី២ ហើយលួចបានស្បែកជើងមួយគូរ និង ខោលីអូមនុស្សស្រី ពណ៌ស្វាយមួយ ។
ពេលនោះក៏ស្រាប់តែជនរងគ្រោះភ្ញាក់ដឹងខ្លួនឡើង ស្រែកផ្អើលឆោឡោឡើង ដេញចាប់ខ្លួនបាន ហើយប្តឹងសមត្ថកិច្ចប៉ុស្តិ៍ព្រែកឫស្សី អោយចុះមកឃាត់ខ្លួនតែម្តង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនធ្លាប់បានដើរធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅពេលយប់បាន២ដងរួចមកហើយ និង ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន២ដង ក្នុងករណីអំពើលួច ជាប់គុករយៈពេល១ឆ្នាំកន្លះ។
សង្ស័យថា បុរសខាងលើនេះ អាចមានអារម្មណ៍មិនល្អណាមួយ បានជាធ្វើសកម្មភាពលួចស្បែកជើង និងខោលីអូរបស់នារី សុទ្ធតែរបស់ដែលគ្មានតម្លៃ ។ ដូច្នេះប្រហែលជនសង្ស័យមានបញ្ហារោគចិត្តណាមួយក៏អាចថាបាន៕
ដោយ៖សិលា