ភ្នំពេញ៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ បានអញ្ជើញដឹកកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល ដើម្បីពិនិត្យសកម្មភាពការងារ ឆ្នាំ២០២០ និងទិសដៅការងារ ឆ្នាំ២០២១។
របៀបវារៈនៃកិច្ចប្រជុំនេះ នឹងលើកពីរបាយការណ៍សកម្មភាពឆ្នាំ២០២០ និងទិសដៅការងារ ឆ្នាំ២០២១, របាយការណ៍នៃចំណូលចំណាយ ឆ្នាំ២០២០ និងការព្យាករណ៍ ចំណូលថវិកា នៅឆ្នាំ២០២១, ការស្នើសុំអនុម័តផែនការថវិកាសម្រាប់ចំណាយជាអាទិភាព នៅឆ្នាំ២០២១ និងលើបញ្ហាផ្សេងៗទៀត៕
ដោយ៖សុខ ខេមរា