ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត! កូ​វីដ​-១៩ ឆ្លងលើ​មនុស្ស​ ៥៨​នាក់​នៅលើ​ទ្វីបអង់តាកទិក និង​នៅលើ​នាវា​ធ្វើដំណើរ​

ចែករំលែក៖

អន្តរជាតិ៖ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២២ខែធ្នូឆ្នាំ២០២០ បាននិយាយថា ទ្វីបអង់តាកទិក បានក្លាយជាទ្វីបចុងក្រោយដែលឆ្លងជំងឺកូវីដ​-១៩។ ខណៈដែលអាជ្ញាធរ​ឈីលី បានប្រកាសពីករណីឆ្លងជំងឺកូវីដ​-១៩ លើមនុស្សយ៉ាងហោចណាស់ ៥៨នាក់នៅលើទ្វីបអង់តាកទិក និងនៅលើនាវាធ្វើដំណើរទៅទ្វីបអង់តាកទិក

ជាក់ស្តែងនៅថ្ងៃទី២១ ខែធ្នូ យោងតាមការប្រកាសរបស់យោធា​ឈីលី បានបញ្ជាក់ថា មនុស្សចំនួន ៣៦នាក់ នៅមូលដ្ឋានយោធា General Bernardo O’Higgins Riquelme ត្រូវបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ​-១៩ ក្នុងចំណោមមនុស្សចំនួន៣៦នាក់ ២៦នាក់ ជាយោធា និង១០នាក់ជាបុគ្គលិកស៊ីវិល

ក្រៅពីករណីឆ្លងនៅបន្ទាយខាងលើ ឈីលី ក៏រកឃើញករណីឆ្លង២១នាក់ទៀត ដែលមានពាក់ព័ន្ធនឹងមនុស្សធ្វើការនៅលើនាវាផ្គត់ផ្គង់គ្រឿងបរិក្ខារSergeant Aldea ដែលបានធ្វើដំណើរទៅកាន់ទ្វីបអង់តាកទិក បុគ្គលិកលើនាវានេះ មានចំនួន ២០៨នាក់ ជាមួយគ្នានេះ ករណីឆ្លងមួយទៀត ត្រូវបានអាជ្ញាធរ​ឈីលីរកឃើញនៅក្នុងភូមិ Las Estrellas នៃទ្វីបអង់តាកទិកដែរករណីឆ្លងសរុប អង់តាកទិក មានយ៉ាងហោចណាស់ចំនួន ៥៨នាក់ហើយ

សូមជម្រាបថាគិតមកត្រឹមពេលនេះ គ្រប់ទ្វីបទាំងអស់ សុទ្ធតែមានករណីឆ្លងកូវីដ​-១៩ បន្ទាប់ពីទ្វីបអង់តាកទិក មានករណីឆ្លងដែរ ពីមុនមកគ្មានរបាយការណ៍ណាមួយ បង្ហាញថាទ្វីបអង់តាកទិកមានណីឆ្លងកូវីដ​-១៩ឡើយ

ដោយឡែកបើតាមការអះអាងពីមូលនិធិវិទ្យាសាស្ត្រជាតិ ដែលជាទីភ្នាក់ងាររបស់អាមេរិកនៅទ្វីបអង់តាកទិក បានបញ្ជាក់ថា ខ្លួនក៏បានដឹងពីករណីឆ្លងនេះ ប៉ុន្តែបុគ្គលិករបស់ខ្លួនក៏មិនបានពាក់ព័ន្ធជាមួយអ្នកជំងឺទាំងនោះទេ

គួរបញ្ជាក់ថា បើគិតត្រឹមព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ ពិភពលោកមានករណីឆ្លងសរុបចំនួនជាង ៧៨លានករណី អ្នកស្លាប់មានជាង ,នាក់ និងអ្នកជាសះស្បើយមានចំនួនជាង ៥៥លាននាក់ដោយ៖ស តារា


ចែករំលែក៖