ខេត្តសៀមរាប៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ បានមានប្រសាសន៍ឲ្យដឹងថា, យោងតាមរបាយការណ៍របស់លោកប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា៖ លោកប្រាក់ ប៊ុនឡង ជាភ្នាក់ងារផ្សព្វផ្សាយឃុំជីក្រែង ស្រុកជីក្រែង នៃអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) បានចុះជួបកសិករ បេង យ៉ាន ភេទស្រី (កាន់ទូរស័ព្ទ លេខ 088 526 2565) រស់នៅភូមិជីក្រែង មានចិញ្ចឹមទាសរុប ១ ៥០០ក្បាល ទទួលបានពងមួយថ្ងៃបានចំនួនជាង១ ២០០គ្រាប់ ។ រីឯកសិករ សឿន ស្រី ភេទស្រី (កាន់លេខទូរស័ព្ទលេខ 0៩៧ ៧៨៦ ២២៣៩) រស់នៅភូមិសណ្ដាន់ បានចិញ្ចឹមទាយកពងអត់ឈ្មោលសរុប ២ ៧០០ក្បាល ទទួលបានពងក្នុងមួយថ្ងៃចំនួនជាង ២ ០០០ គ្រាប់ទៅ ២ ២០០គ្រាប់ ។ កសិករ ឆេង ឡៃ ភេទស្រី (កាន់ទូរស័ព្ទលេខ 0៧១ ៤៧២ ៨៤៥៧) រស់នៅភូមិជីក្រែង ចិញ្ចឹមទាសរុប ១ ៣០០ក្បាល ទទួលបានស៊ុតទាក្នុងមួយថ្ងៃចំនួនជាង១ ០០០គ្រាប់។ រីឯតម្លៃស៊ុតដែលបានលក់ចេញនៅថ្ងៃនេះជាទូទៅទទួលបានតម្លៃ៤០០៛ ក្នុងមួយគ្រាប់ ពុំមានការធ្លាក់ថ្លៃ ឬមាននៅសល់ស៊ុតនោះទេ។
សូមបញ្ជាក់ផងដែរថា, មួយរយៈចុងក្រោយនេះ ក្រោមការដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជំរុញឲ្យក្រសួងកសិកម្ម យកចិត្តទុកដាក់ ជួយប្រជាកសិករ ក្នុងការដាំដុះ ចិញ្ចឹមសត្វ ដឹងកែច្នៃផលិត មុខរបរកសិកម្ម។ ឃើញថា លោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ តែងតែបានចុះបេសកកម្មជាប្រចាំ ទៅតាមបណ្ដាខេត្តនីមួយៗដោយផ្ទាល់ ជួបជាមួយនឹងប្រជាពលរដ្ឋ ដែលបង្កើតនូវមុខរបរផ្សេងៗ ជាការលើកទឹកចិត្តឲ្យពួកគាត់បន្តការប្រកបមុខរបរទាំងនោះ ដើម្បីដោះស្រាយក្នុងជីវភាពគ្រួសារបានមួយកម្រិត៕
ដោយ៖សិលា