ព័ត៌មានទាន់ហេតុការណ៍៖

តើវ៉ាក់សាំង កូវីដ-១៩ អាចបញ្ឈប់ការរាតត្បាតបានលឿនប៉ុណ្ណា?

ចែករំលែក៖

ភ្នំពេញ៖ លទ្ធផលនៃវ៉ាក់សាំងការពារកូវីដ-១៩ ពឹងផ្អែកលើកត្តាជាច្រើន រួមមាន៖ ប្រសិទ្ធភាពនៃវ៉ាក់សាំង តើគេអនុម័តឲ្យផលិតនិងចែកចាយលឿនប៉ុណ្ណា  និងចំនួនមនុស្សប៉ុន្មាននាក់ដែលបានចាក់វ៉ាក់សាំង។ អ្នកវិទ្យាសាស្ត្រភាគច្រើនបានរំពឹងថា ដូចជាវ៉ាក់សាំងភាគច្រើនដទៃទៀតដែរ វ៉ាក់សាំងកូវីដនឹងមិនមានប្រសិទ្ធភាព ១០០% ឡើយ ។  អង្គការសុខភាពពិភពលោកកំពុងធ្វើការដើម្បីជួយធានាថាវ៉ាក់សាំងណាដែលបានអនុម័ត ត្រូវមានប្រសិទ្ធិភាពតាមដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់កុំឲ្យជំងឺឆ្លងរាលដាល តទៅទៀត ។ 

តើវ៉ាក់សាំងកូវីដ-១៩ នឹងផ្តល់ការការពាររយៈពេលវែងដែរឬទេ?  

វាហាក់ដូចជាឆាប់ពេកណាស់ក្នុងការអះអាងថាតើវ៉ាក់សាំងកូវីដ១៩ នឹងផ្តល់ការការពាររយៈពេលវែងឬអត់ ព្រោះត្រូវការការស្រាវជ្រាវបន្ថែមទៀតដើម្បីឆ្លើយសំណួរនេះ ។ ទោះជាយ៉ាងណា វាជាការលើកទឹកចិត្តមួយដែលមានទិន្នន័យបានបង្ហាញថាមនុស្សភាគច្រើនដែលបានជាសះស្បើយពីជំងឺកូវីដ១៩ មានភាពស៊ាំយ៉ាងហោចណាស់មួយរយៈនៃការការពារប្រឆាំងនឹងការឆ្លងឡើងវិញ ទោះបីជាយើងនៅតែសិក្សាដើម្បីឲ្យដឹងថាការការពារនេះខ្លាំងប៉ុណ្ណា ហើយវាមានរយៈពេលប៉ុន្មាន ។ 

 វ៉ាក់សាំងកូវីដ១៩ ភាគច្រើនដែលកំពុងត្រូវបានសាកល្បងឬពិនិត្យឡើងវិញតម្រូវឲ្យប្រើចំនួនពីរដូសដើម្បីមានថាមពលគ្រប់គ្រាន់និងប្រសិទ្ធភាព ។ ជាធម្មតាវាត្រូវចំណាយពេលពីរបីសប្តាហ៍សម្រាប់រាងកាយដើម្បីបង្កើតភាពស៊ាំបន្ទាប់ពីចាក់វ៉ាក់សាំង ។ នោះមានន័យថាវាអាចទៅរួចដែលមនុស្សម្នាក់អាចឆ្លងវីរុសដែលបណ្តាលអោយកើតជំងឺកូវីដ១៩ នៅមុនរឺក្រោយពេលចាក់វ៉ាក់សាំងហើយធ្លាក់ខ្លួនឈឺ ។  នេះដោយសារតែវ៉ាក់សាំងមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីការពារ ៕

ដោយ៖ ពុយ គា


ចែករំលែក៖