ព័ត៌មានទាន់ហេតុការណ៍៖

ដំណឹងល្អថ្ងៃនេះ! មានករណីជាសះស្បើយចំនួន ០២នាក់ និងមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី

ចែករំលែក៖

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល ចេញសេចក្តីជូនព័ត៌មាន មានករណីជាសះស្បើយចំនួន ០២នាក់ និងមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី។

១. ករជាសះស្បើយ៖ ចំនួន ០១នាក់ ដែលជាអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា គឺ: 

– ស្ត្រីជនជាតិខ្មែរ អាយុ ៣០ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជា ភរិយាបុរសជនជាតិខ្មែរ អាយុ ៣៤ឆ្នាំ ធ្វើការនៅក្រសួងមហាផ្ទៃ ដែលបានជាសះស្បើយកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២០។ ស្ត្រីរូបនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។ 

២. ករណីជាសះស្បើយ៖ ចំនួន ០១នាក់ ជាអ្នកដំណើរចូលមកកម្ពុជា (ដែលមិនមានពាក់ព័ន្ធទៅនឹង ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា)

– បុរសជនជាតិខ្មែរ-អាមេរិក អាយុ ៥៤ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសចិន តាមជើងហោះហើរ មកដល់កម្ពុជានៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបាន ព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាត ឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។

 មិនមានករណីវិជ្ជមានវីរុសក្ខវីដ-១៩ ថ្មី ៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ។ លទ្ធផលធ្វើតេស្តអ្នកប៉ះពាល់ក្នុង “ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។

វត្ថុសំណាកនៅសល់ពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ចំនួន ០២សំណាក និងវត្ថុសំណាកនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ចំនួន ៤៩សំណាក សរុបមានចំនួនទាំងអស់ ៥១សំណាក ដែលត្រូវបានធ្វើវិភាគដោយវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជានៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ គឺមានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់។

សរុបអ្នកជំងឺកូវីដ-១៩ ដែលបានរកឃើញពាក់ព័ន្ធ “ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។ ពីថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៤១នាក់ (ស្រី ១៩នាក់ និងប្រុស ២២នាក់) ដែល នៅក្នុងចំនួននេះ មានអ្នកជាសះស្បើយ សរុបចំនួន ៣៣នាក់ (ស្រី ១៥នាក់ និងប្រស ១៨នាក់៕

ដោយ៖សិលា


ចែករំលែក៖