ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីជូនដំណឹង ស្តីពី ការផ្តល់អាហារូបករណ៍ ស សុខា ចំនួន ៣០កន្លែង សិក្សានៅសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ

ចែករំលែក៖

ភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជាក់ឲ្យដឹងថា, សម្រាប់ឆ្នាំសិក្សា២០២០-២០២១ នេះ អាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បន្តផ្តល់ជូនអាហារូបករណ៍ ១០០% ចំនួន ៣០កន្លែង សិក្សានៅសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ក្នុងនោះមាន ៖

• ថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ចំនួន ២០កន្លែង

• ថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ សាខាក្រុងព្រៃវែង ចំនួន ១០កន្លែង

👉កាលបរិច្ឆេទចូលរៀន ៖ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ 

👉ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងខាងក្រោម ឬទាក់ទងទូរស័ព្ទលេខ ៖ 096 869 6665 / 096 315 1577។

សូមជម្រាបជូនថា, នេះចាត់ទុកជាដំណឹងល្អ សម្រាប់និស្សិត ដែលទើបនឹងជាប់មធ្យមសិក្សាទុតិយភូមិ អាចនឹងបន្តចូលសិក្សាថ្នាក់សាកលវិទ្យាល័យ តាមជំនាញដែលខ្លួនពេញចិត្តរៀងៗខ្លួន៕

ដោយ៖ សិលា


ចែករំលែក៖