ខេត្តសៀមរាប៖ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និងសហការីបានអញ្ជើញចូលរួមទទួលសម្ភារបច្ចេកទេស ពីនាយកដ្ឋានយន្តយុទ្ធ នៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ ដែលបានប្រគល់ជូនដោយ ឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារបច្ចេកទេស នៅទីបញ្ជាការយោធភូមិភាគទី៤ កងទ័ពជើងគោក( ខេត្តសៀមរាប )។
ពិធីនេះបានប្រារព្ធធ្វើនៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ដែលមានការចូលរួមទទួលពីបណ្តាអង្គភាពចំណុះយោធភូមិភាគទី៤ រួមមាន កងពលតូចថ្មើរជើងលេខ៤១ និង៤២ តំបន់ប្រតិបត្តិការសឹករងសៀមរាប ព្រះវិហារ និងឧត្តរមានជ័យ កងការពារព្រំដែនគោកលេខ៤០២ និង៤០៣ ។
ឧត្តមសេនីយ៍ឯក ពៅ ហេង បានថ្លែងអំណរអរគុណ ដល់ក្រសួងការពារជាតិ ដែលតែងតែយកចិត្តទុកដាក់ដល់កងយោធពលខេមរភូមិន្ទនិយាយរួម និយាយដោយឡែកចំពោះយោធភូមិភាគទី៤ ដែលត្រូវការសម្ភារបច្ចេកទេស សម្រាប់បំពាក់ជូនតាមបណ្តាអង្គភាពដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ដែលចាំបាច់ប្រើប្រាស់ក្នុងការការពារបូរណភាពទឹកដី និងការចូលរួមកិច្ចការពារសន្តិសុខជាតិមាតុភូមិកម្ពុជា៕
ដោយ៖សិលា