ព័ត៌មានទាន់ហេតុការណ៍៖

គំនរឈើនៅក្រោយផ្ទះមន្រ្តីនគរបាលការពារព្រំដែនម្នាក់ត្រូវសមត្ថកិច្ចបង្ក្រាបហើយ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ទីតាំងស្តុកឈើមួយកន្លែងនៅក្រោយផ្ទះមន្ត្រីនគរបាលវរៈការពារព្រំដែនលេខ៣០៣ម្នាក់ត្រូវបានគណៈបញ្ជាការឯកភាពស្រុកកែវសីមាដឹកនាំដោយលោក ហឿន សុកណា អភិបាលរងស្រុកកែវសីមាចុះបង្ក្រាបនិងរឹបអូសយកទៅរក្សាទុកចាត់ការបន្ត។

ប្រតិបត្តិការនោះលោកអភិបាលរងស្រុកបានដឹកនាំធ្វើឡើងនាវេលាព្រឹកព្រលឹមស្រាងៗថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ប្រភពបានបង្ហើបថា ឈើដែលសមត្ថកិច្ចបង្ក្ត្រាបនោះនៅក្រោយផ្ទះលោក សៀក ពៅ ដែលគេតែងហៅក្រៅថា «កោប» ជាមន្ត្រីនគរបាលវរៈកាពារព្រំដែនលេខ៣០៣ ជាប្រភេទឈើស្រឡៅដែលមានមុខកាត់ធំៗចំនួន៧ដុំ។
ទោះជាអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ឋមានការបង្ក្រាបបទល្មើសព្រៃឈើគ្រប់រូបភាពយ៉ាងណាក៏ដោយក៏ក្រុមឈ្មួញនៅតែបន្តប្រើប្រាស់គ្រប់មធ្យោបាយក្នុងការរត់ពន្ធឈើចេញពីដែនជម្រកសត្វព្រៃកែវសីមានោះដដែល ជាក់ស្តែងដូចជាករណីខាងលើនេះជាដើម៕ដោយ៖ជីវ័ន្ដ


ចែករំលែក៖