ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល សម្ដេចជោ ហ៊ុនសែន បានថ្លែងឲ្យដឹងថា ការអភិវឌ្ឍវ៉ាក់សាំងមានវឌ្ឍនភាពជាវិជ្ជមាន ហើយប្រទេសមួយចំនួនបាននិងកំពុងចរចា និងសម្រេច ធ្វើការបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ប្រជាជនរបស់ខ្លួន ខណៈដែលប្រទេសមួយចំនួនទៀត រួមទាំងកម្ពុជាផងនោះ បាននិងកំពុងគិតគួរពិចារណា ពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍នានា និងកំណត់ ប្រភពនៃការផ្គត់ផ្គង់វ៉ាក់សាំងពីសំណាក់ក្រុមហ៊ុនផលិតវ៉ាក់សាំងទាំងឡាយណា ដែលមានការទទួលស្គាល់ អង្គការសុខភាពពិភពលោក (WHO) អំពីសុវត្ថិភាព ពី គុណភាព និងប្រសិទ្ធភាពនៃការប្រើប្រាស់វាក់សាំងទាំង នោះ ។ ជាមួយនឹងភាពមិនទាន់ច្បាស់លាស់ ១០០% នៃសុវត្ថិភាព គុណភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំងដែល ផលិតដោយក្រុមហ៊ុនផ្សេងៗពីគ្នា លទ្ធភាពនៃការផលិតវ៉ាក់សាំង, ការដឹកជញ្ជូន និងទុកដាក់វ៉ាក់សាំងនៅមាន កម្រិត ពិភពលោកទាំងមូលនៅតែប្រឈមនឹងហានិភ័យខ្ពស់នៅឡើយ ។ ម្យ៉ាងវិញទៀត ទោះបីជាមានវ៉ាក់ សាំងបង្ការក៏ដោយ ក៏មិនមែនមានន័យថា យើងទាំងអស់គ្នាអាចវិលត្រលប់ទៅប្រក្រតីភាពវិញក្នុងរយៈពេលដ៏ ខ្លីបានឡើយ ។ ជាក់ស្តែង ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ -១៩ មកដល់ពេលនេះ កម្ពុជាបាន គ្រប់គ្រងសភាពការណ៍ជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព ទោះបីជាមានព្រឹត្តិការណ៍ថ្ងៃទី ៣ ខែ វិច្ឆិកា និង ព្រឹត្តិការណ៍ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ ដែលជាការឆ្លងចូលដល់កម្រិតសហគមន៍ជាលើកទី ១ នាពេលថ្មីៗ នេះក៏ដោយ ។ ករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ជាលើកដំបូងនេះ បានបណ្តាលឱ្យប្រជាជនមានក្តី ព្រួយបារម្ភ ក៏ដូចជាភាពភ័យខ្លាចចំពោះមេរោគដ៏កាចសាហាវនេះយ៉ាងខ្លាំង ប៉ុន្តែរាជរដ្ឋាភិបាលបានដាក់ ចេញនូវវិធានការមុតស្រួចជាបន្តបន្ទាប់ ដើម្បីឆ្លើយតបឱ្យទាន់ពេលវេលានៃការរីករាលដាលនៃជំងឺនេះ និង ព្យាយាមកុំឱ្យជំងឺនេះរាតត្បាតចូលក្នុងសហគមន៍ដល់កម្រិតមួយដែលមិនអាចគ្រប់គ្រងបាន។ ជាលទ្ធផល គិតមកដល់ពេលនេះ កម្ពុជាគ្មានករណីស្លាប់ ឬ ឈានដល់ការដាក់ប្រទេសក្នុងគ្រាមានអាសន្ន ព្រមទាំងមិន មានការបិទជាតំបន់ ឬប្រទេសទាំងមូល នោះឡើយ ។ នេះបើយោងតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តី អំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ (ជុំទី៧. ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២០)។
បន្ទាប់ពីបានពិនិត្យ ថ្លឹងថ្លែង និងផ្លាស់ប្តូរយោបល់លើស្ថានភាពសង្គម វិនិយោគទាំងក្នុងក្របខណ្ឌសកលលោក -សេដ្ឋកិច្ច , ពាណិជ្ជកម្ម និង , តំបន់ និងក្នុងស្រុក រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការ បន្ថែម ជុំទី ៧ ក្នុងគោលបំណង (១). បន្តដាក់ចេញ និងអនុវត្តវិធានការរក្សាលំនឹងអាជីវកម្មខណៈដែលកម្ពុជា កំពុងបន្តប្រឈមនឹងវិបត្តិនៃជំងឺកូវីដ១៩ ក៏ដូចជាទ្រទ្រង់ និងស្តារអាជីវកម្ម និងធុរកិច្ច ឱ្យងើបឡើងវិញ ដើម្បី ចូលរួមជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ និង (២). បន្តជួយទំនុកបម្រុង ដល់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយ រងគ្រោះតាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដើម្បីឆ្លងកាត់ ដំណាក់កាលដ៏លំបាកបំផុតនៃវិបត្តិជំងឺកូវីដ-១៩ ។ ក្រោយពីបានពិគ្រោះយោបល់យ៉ាងទូលំទូលាយជាមួយ គ្រប់តួអង្គពាក់ព័ន្ធ និងដោយប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម វិធានការជុំទី ៧ ត្រូវបានរៀបចំឡើង៕
ដោយ៖ សិលា