ព័ត៌មានទាន់ហេតុការណ៍៖

សង្សារមួយគូ​បើករថយន្ត​បុក​​របាំងថ្មពុះចែកទ្រូងផ្លូវ​​បាក់​អស់២​កង់ និងបុកម៉ូតូមួយគ្រឿងទៀត រួចទុករថយន្តចោលគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ​៖ សង្សារមួយគូ​បើករថយន្ត​លឿន​មិន​ប្រយ័ត្ន​​ទៅបុក​​របាំងថ្មពុះចែកទ្រូងផ្លូវ​​បាក់​អស់២​កង់​ ហើយរថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុល​ទៅបុក​​ម៉ូតូ​​មួយគ្រឿង​ទៀត​បណ្តាល​ឲ្យ​រង​ការខូចខាត ហើយក្រោយកើតហេតុ អ្នកបើករថយន្តនិងអ្នករួមដំណើរ​បានរត់គេច​ចេញពី​កន្លែងកើតហេតុ​បាត់ស្រមោល​។​

​ហេតុការណ៍នេះបានកើតឡើង​នៅ​ម៉ោង ១និង៥០នាទី​​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ព្រហស្បតិ៍​ទី ២៤ ខែធ្នូ ឆ្នាំ២០២០ នៅតាម​បណ្ដោយ​មហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​បុរសម្នាក់ជា​កម្មករ​ស៊ីន​ទ្រី​បាន​បញ្ជាក់ថា​ មុនពេលកើតហេតុគាត់បានឃើញមនុស្សប្រុសស្រី​ពីរ​នាក់​ទំនងជា​គូសង្សារ​បាន​បើករថយន្ត​ម៉ាក Lexus NS250h មួយគ្រឿងពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AG-5253 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​លិច​ទៅកើត​ក្នុង​ល្បឿន​លឿន ខណៈមកដល់ចំណុចកើតហេតុ​បានជ្រុល​ទៅបុក​របាំងថ្មពុះចែកទ្រូងផ្លូវ​ពេញទំហឹង​បណ្តាល​ឲ្យ​បាក់​អស់​២​កង់ ចំណែករថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុក​​ម៉ូតូ​មួយគ្រឿង​ទៀត​បណ្តាល​ឲ្យ​រង​ការខូចខាត តែសំណាងល្អដែរដែលនៅក្នុងហេតុការណ៍នេះមិនមានអ្នករងរបួស ។​ក្រោយកើតហេតុ អ្នកបើករថយន្តនិងអ្នករួមដំណើរ​បានរត់គេច​ចេញពី​កន្លែងកើតហេតុ​បាត់ស្រមោល​។​

​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បានចុះមក​ដល់​ហើយទំនាក់ទំនងទៅសមត្ថកិច្ច​ជំនាញចរាចរណ៍​​​ចុះមក​វាស់វែង​​ស្ទូច​យក​រថយន្ត​បង្កទៅ​រក្សាទុក​នៅ​ការិយាល័យចរាចរណ៍​ផ្លូវគោក​រង់ចាំ​ដោះស្រាយ​គ្នានៅពេល​ក្រោយ​៕ជ្រោយពេជ្រ ​


ចែករំលែក៖