ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះក្នុងនាមជាប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា លោក ស សុខារដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី “វឌ្ឍនភាពការងារ និងលើកទិសដៅឆ្នាំបន្ទាប់ របស់សហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា” ។
ក្នុងកិច្ចប្រជុំនេះ ក៏នឹងផ្តោតសំខាន់ទៅលើការត្រៀមលក្ខណៈបញ្ជូនប្រតិភូកីឡានិស្សិតកម្ពុជា ទៅចូលរួមក្នុងការប្រកួតកីឡាសាកលវិទ្យាល័យ អាស៊ាន លើកទី២០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ខាងមុខ នៅប្រទេសថៃ ផងដែរ៕
ដោយ៖សិលា