ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី លឹម គានហោ ៖ ក្រសួងធនធានទឹក បានសហការយ៉ាងរឹងមាំនឹង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF អនុញាតឲ្យធនាគារពិភពលោក WB ធ្វើការវិនិយោគទុនចំនួន ១៣លានដុល្លារ លើគម្រោង២

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ លោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងងនៃ PMU-ADB and WB MOWRAM បានធ្វើការអញ្ជើញ ក្រសួងពាក់ព័ន្ធទាំងអស់នឹងគម្រោង WB Cambodia Agriculture Sector Diversification Crop Projec មកប្រជុំ នៅក្នុងទីស្តីការក្រសួងធនធានទឹក និងឧតុនិយម នាសាលប្រជុំរំដួល ដើម្បីជំរុញការងាប្រតិបត្តិការអនុវត្តគម្រោងខាងលើនេះឲ្យបានឆាប់បំផុតនាខណៈខាងមុខ។

សូមបញ្ជាក់ជូនថា លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសហការយ៉ាងរឹងមាំនឹង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF អនុញាតឲ្យធនាគារពិភពលោក WB ធ្វើការវិនិយោគទុនចំនួន ១៣លានដុល្លាសហរដ្ឋអាមេរិក សម្រាប់តែក្នុងអំឡុងឆ្នាំ២០២១នេះ លើការងារដូចខាងក្រោម ៖

១- ផលិត និងផ្គត់ផ្គង់ទឹកក្នុងពេលសង្គ្រោះបន្ទាន់ជូនដល់ការផលិតកម្មតាមក្រុមគ្រួសាររបស់បណ្តាកសិករ កម្មករ និងពលករក្នុងក្របខណ្ឌខេត្តគោលដៅ ក្នុងពេល COVID-19 នេះ

២- ធ្វើការកសាងប្រព័ន្ធធារាសាស្រ្តធន់តូច និង Micro-Irrigation Systems ដើម្បីផ្គត់ផ្គង់ឲ្យបណ្តាសហគមន៍កសិករ កម្មករ និងពលករក្នុងខេត្តគោលដៅទាំងអស់ ធ្វើការផលិតស្បៀងបម្រេីឲ្យសេដ្ឋកិច្ចគ្រួសារក្នុងពេលតម្រូវការបន្ទាន់ចាំបាច់នេះ

អញ្ជើញចូលរួមក្នុងអង្គប្រជុំនោះមាន ៖

១- តំណាងជាន់ខ្ពស់របស់ក្រសួង MEF

២- តំណាងរបស់ក្រសួង MAFF

៣- តំណាងរបស់ក្រសួងបរិស្ថាន

៤- តំណាង និងក្រុមទីប្រឹក្សារបស់ ADB, CFW និងWB ប្រចាំនៅក្នុងក្រសួងធនធានទឹក និងឧតុនិយម និងប្រចាំនៅក្នុងក្រសួង MEF

លោកអនុរដ្ឋលេខាធិការ ចាន់ ស៊ីណាត បានណែនាំឲ្យក្រសួងពាក់ព័ន្ធទាំងអស់នឹងគម្រោងខាងលើត្រូវតែប្រឹងប្រែងអនុវត្តដោយដុតដៃដុតជើងលើគម្រោងនេះឲ្យចេញជាលទ្ធផលផ្លែផ្កាឲ្យខាងតែបានឲ្យបានឆាប់បំផុត ជាពិសេសក្រសួងធនធានទឹក និងឧតុនិយម ពុំអាចពន្យារងចាំទៀតបាន ត្រូវតែឈានអនុវត្តមុនជាកំហិត។

អង្គប្រជុំនេះបានប្រព្រឹត្តទៅដោយទទួលបានលទ្ធផលល្អព្រមព្រៀងគ្នាលើគ្រប់ចំណុចប្រកបដោយស្មារតីសាមគ្គីភាពឯកភាពស្មោះស្មគ្រ័ ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖