ព័ត៌មានទាន់ហេតុការណ៍៖

រហូតដល់ម៉ោង១០និង០០នាទីព្រឹកពុំរកឃេីញករណីជំងឺកូវីដ-១៩​ ពាក់ព័ន្ធនឹងព្រឹត្តិការ ឆ្លងក្នុងសហគមន៍​ ២៨​ វិច្ឆិកា​ ទេ និង​យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ដែរ តែមានជាសះស្បេីយ​៣នាក់

ចែករំលែក៖

ភ្នំពេញ៖ រហូតដល់ម៉ោង១០និង០០នាទី ព្រឹក​ ថ្ងៃទី ២៥ ធ្នូ​ ២០២០​ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ពាក់ព័ន្ធនឹងព្រឹត្តិការ ឆ្លងក្នុងសហគមន៍​ ២៨​ វិច្ឆិកា​ ទេ និង​យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ដែរ និង​ មានជាសះស្បេីយ​ ៣នាក់ ​(ខ្មែរ​ទាំង​អស់​)​ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប ៣៦៣នាក់ ដដែល​ ចំនួនសំរាកពេទ្យ​នៅសល់ ៩នាក់ និងចំនួនជាសះស្បេីយសរុបកេីនចំនួន ៣៥៤នាក់ ​និង ស្លាប់គ្មាន​ ។ 

ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាតត្បាតក្នុងសហគមន៍​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ-១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ 

យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ 

យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។ 

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ 

យេីងបានធ្វេីតេស្តចំនួន​ 277883  ស្មេីនឹង​ 16540  ក្នុង១លាន នាក់ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115៕

ដោយ៖ សិលា


ចែករំលែក៖