ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូបានមួយថ្ងៃ សមត្ថកិច្ចតាមឃាត់ខ្លួនបានរឹបអូសម៉ូតូមកវិញ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ នៅវេលាម៉ោង ៧និ​ង​៣០​នាទី​យប់ ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០​ កម្លាំងជំនាញផ្នែកនគរបាលព្រហ្ម​ទណ្ឌ​ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ​ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាប់ពាក់ព័ន្ធក្នុងករណីលួចម៉ូតូមួយគ្រឿងហើយគេចខ្លួនបានមូយថ្ងៃ។

មន្រ្តីនគរបាលស្រុកសាលាក្រៅ បានឲ្យដឹងថា  ជនរងគ្រោះឈ្មោះ ឡុង គីមឡេង ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ជនសង្ស័យឈ្មោះ នួន វិចិត្រ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ប្រភពដដែលបានឲ្យដឹងទៀតថាកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ 

ជនរងគ្រោះបានទុកម៉ូតូម៉ាក ហុងដា ឃ្លីក ស៊េរីឆ្នាំ ២០១៥ ពណ៌ ស លាយខ្មៅ ពាក់ស្លាកលេខប៉ៃលិន ១C-០៦៩៩ នៅមុខផ្ទះ ហើយត្រូវជនសង្ស័យខាងលើចូលទៅកាច់សោលួចជិះយកទៅបាត់។ក្រោយមកជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ ទើបសមត្ថកិច្ចស្រាវជ្រាវដឹងតាមឃាត់ចាប់ខ្លួនបាននិងរឹបអូសម៉ូតូប្រគល់ឲ្យជនរងគ្រោះវិញ។

បច្ចុប្បន្នជនជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីចាត់ការតាមនីតិវិធី ៕

ដោយ៖ប្រាថ្នា


ចែករំលែក៖