ភ្នំពេញ៖ បុរសម្នាក់បានលោតចេញពីម៉ូតូទាំងភ័យរន្ធត់ខណៈកំពុងធ្វេីដំណេីរតាមដងផ្លូវត្រូវរថយន្តស្តារិចសង្ស័យស្រវឹងបេីកក្នុងល្បឿនលឿនជ្រុលបុកចំពីមុខពេញទំហឹងហេីយអូសប្រហែល១គីឡូដីទេីបប្រជាពលរដ្ឋដេញចាប់បាននិងព្រួតវាយទ្រោមខ្លួនទេីបប្រគល់ជូនសមត្ថកិច្ច។
ហេតុការណ៍នេះបានកេីតឡេីងកាល៨និង៤០នាទីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុងកែងមហាវិថីឈ្នះឈ្នះ ស្ថិតក្នុង ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកឃ្លីក ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1HE 3709ធ្វើដំណើរតាមផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិចលុះដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តស្តារិចមួយគ្រឿងពណ៌ទឹកប្រាក់អត់ស្លាកលេខបើកបរដោយបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតទិសដៅពីជើងទៅត្បូងតាមបណ្ដោយមហាវិថីវិមានឈ្នះឈ្នះលុះមកដល់ផ្លូវរថភ្លើងរថយន្តបានបត់មកខាងឆ្វេងដៃហើយក៏ជ្រុលទៅបុកម៉ូតូចំពីមុខយ៉ាងពេញទំហឹងសំណាងល្អម្ចាស់ម៉ូតូលោតចេញទាន់ចំណែកម្ចាស់រថយន្តមិនឈប់ធ្វើការដោះស្រាយជាមួយភាគីខាងម៉ូតូបែរជាបើករថយន្តទាំងម៉ូតូជាប់នៅក្រោមរថយន្តអូសជាង១គីឡូដីទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅទីនោះនាំគ្នាជួយដេញឃាត់រថយន្តបង្កបានភ្លាមៗដោយសារទប់កំហឹងមិនបានម្ចាស់រថយន្តបង្កត្រូវបានប្រជាពលរដ្ឋស្វាគមន៍មួយដៃមួយជើងទើបប្រគល់ឱ្យសមត្ថកិច្ចយកទៅសួរនាំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានយករថយន្តនិងម៉ូតូទៅទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោមរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖សុខាសែនជ័យ