ព័ត៌មានទាន់ហេតុការណ៍៖

បុរសកម្មកររោងចក្រម្នាក់ជិះម៉ូតូវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ប៉ះនឹងរថយន្តស្របគ្នាស្លាប់ភ្លាមៗ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសកម្មកររោងចក្រម្នាក់បានស្លាប់ភ្លាមនៅនឹងកន្លែង ខណៈជិះម៉ូតូវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ប៉ះនឹងរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកស្របគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៣នាទីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០  លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៣០និង១៣១ ស្ថិតក្នុងភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។

សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ សរ លីន  អាយុ ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិតាសួស ឃុំតាសួស  ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងជិះម៉ូតូ ម៉ាកSUZUKI LET’S  ពណ៌ក្រហម ពាក់ស្លាកលេខស្វាយរៀង ១O -០០២៥។
ចំណែកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេក្រោយពីឃើញសភាពការណ៍មិនស្រួលគេចទៅទិសខាងលិចបាត់ស្រមោលភ្លាមៗតែម្ដង។

ប្រភពពីអ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាកSUZUKI LET’S  ពណ៌ក្រហម ពាក់ស្លាកលេខស្វាយរៀង ១O -០០២៥ក្នុងទិសដៅពីកើតមកលិចលើផ្លូវជាតិលេខ១ វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ប៉ះនឹងរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកស្របគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។

ក្រោយមកអ្នកស្លាប់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកធ្វើកំណត់ហេតុ និងប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី  រឺឯម៉ូតូខូចខាតធ្ងន់ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដោះស្រាយពេលក្រោយ៕

ដោយ៖យឹម សុថាន


ចែករំលែក៖